ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាយុ​ពី​២២ ដល់​៤៤ មិន​ខ្លាំង​ទល់​នឹង​មេរោគ​កូ​វី​ដ​១៩ ដូច​បាន​គិត​ទេ

4 ឆ្នាំ មុន

មនុស្ស​នៅ​ក្នុង​វ័យ​ពី​២២ ដល់​៤៤​ឆ្នាំ ប្រយ័ត្ន​មេរោគ​កូ​វី​ដ​១៩​ផង ។ ការ​ស្រាវជ្រាវ​មួយ​នៅ​អា​មេ​រិ​កបាន​រក​ឃើញ​ថា មនុស្ស​ពេញវ័យ​ក្នុង​វ័យ​នៅ​ក្មេង គឺ​មិន​មាន​ប្រព័ន្ធ​ការពារ​ទល់​នឹង​មេរោគ​កូ​វី​ដ​១៩ ខ្លាំង​ដូចដែល​យើង​គិត​នោះ​ឡើយ ។ គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​មនុស្ស​ចំនួន​៤២២៦​នាក់​ដែល​ឆ្លង​មេរោគ​កូ​វី​ដ​១៩…

មនុស្ស​នៅ​ក្នុង​វ័យ​ពី​២២ ដល់​៤៤​ឆ្នាំ ប្រយ័ត្ន​មេរោគ​កូ​វី​ដ​១៩​ផង ។ ការ​ស្រាវជ្រាវ​មួយ​នៅ​អា​មេ​រិ​កបាន​រក​ឃើញ​ថា មនុស្ស​ពេញវ័យ​ក្នុង​វ័យ​នៅ​ក្មេង គឺ​មិន​មាន​ប្រព័ន្ធ​ការពារ​ទល់​នឹង​មេរោគ​កូ​វី​ដ​១៩ ខ្លាំង​ដូចដែល​យើង​គិត​នោះ​ឡើយ ។

គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​មនុស្ស​ចំនួន​៤២២៦​នាក់​ដែល​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​ក ហើយ​គេ​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​នោះ​មាន​មនុស្ស​វ័យ​ពី​២២ ទៅ​៤០​ឆ្នាំ រហូត​ដល់​៧០៥​នាក់ បាន​ឆ្លង​មេរោគ​នេះ ហើយ​ក្នុង​ចំណោម​នោះ​ពី​២​ទៅ​៤​ភាគរយ តម្រូវ​អោយ​ចូល​កន្លែង​សង្គ្រោះ​បន្ទាន់ ។

ដូច្នេះ​មនុស្ស​ក្នុង​វ័យ​នេះ នៅ​កម្ពុជា​ក៏​គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ផង ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ ខណៈ​ដែល​មេរោគ​នេះ​បាន​ចម្លង​មនុស្ស​ចំនួន​៤៧​នាក់​ហើយ​នៅ​កម្ពុជា ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ការ​ស្រាវជ្រាវ​របស់​អា​មេ​រិ​ក គឺ​ដូច​ការ​ស្រាវជ្រាវ​របស់​ចិន​ដែរ គឺ​បាន​រក​ឃើញ​ថា​ការ​ស្លាប់ គឺ​ទាក់ទង​នឹង​អាយុ​របស់​អ្នកជំងឺ ។

បាន​ន័យ​ថា អ្នកជំងឺ​កាន់តែ​ចាស់​កាន់តែ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់​ឪពុក​ម្តាយ និង​ជីដូន​ជីតា​របស់​យើង​អោយ​បាន​ខ្លាំងក្លា​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ