ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តា​ធិ​ប​តេ​យ្យ​គឺជា​អ្វី ?

4 ឆ្នាំ មុន

អត្តា​ធិ​ប​តេ​យ្យ​គឺជា​ការ​ប្រកាន់​យក​ខ្លួន​ជា​ធំ គឺ​កាន់​យក​ខ្លួនឯង ឋានៈ កិត្តិយស​របស់​ខ្លួន​ជា​ធំ និង​ធ្វើ​អ្វី​ៗ​ដោយ​ការ​ប្រារព្ធ​ខ្លួនឯង​ជា​ធំ ។ ដូច​ប្រជាជន​គ្រប់​រូប​មាន​នាទី​ប្រើ​សិទ្ធិ​បោះ​ឆ្នោត បើ​ទោះបីជា​ច្បាប់​បង្គាប់ ឬ​មិន​បង្គាប់​ក៏​ដោយ ក៏​មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ទៅ​បោះ​ឆ្នោត​ដែរ…

អត្តា​ធិ​ប​តេ​យ្យ​គឺជា​ការ​ប្រកាន់​យក​ខ្លួន​ជា​ធំ គឺ​កាន់​យក​ខ្លួនឯង ឋានៈ កិត្តិយស​របស់​ខ្លួន​ជា​ធំ និង​ធ្វើ​អ្វី​ៗ​ដោយ​ការ​ប្រារព្ធ​ខ្លួនឯង​ជា​ធំ ។

ដូច​ប្រជាជន​គ្រប់​រូប​មាន​នាទី​ប្រើ​សិទ្ធិ​បោះ​ឆ្នោត បើ​ទោះបីជា​ច្បាប់​បង្គាប់ ឬ​មិន​បង្គាប់​ក៏​ដោយ ក៏​មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ទៅ​បោះ​ឆ្នោត​ដែរ ព្រោះ​ជា​កាតព្វកិច្ច​របស់​ខ្លួន ។ តែ​ប្រសិនបើ​ស្គាល់​តួនាទី​ខ្លួនឯង បុគ្គល​គ្រប់​រូប​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ដោយ​មិន​ចាំបាច់​អ្នក​ណា​ដាស់តឿន​ឡើយ ដោយ​មិន​បាន​គិត​ថា នឹង​ជា​ការ​ខូច​ពេលវេលា ឬ​ដោយ​អត់​ប្រយោជន៍​នោះ​ឡើយ ។

អត្តា​ធិ​ប​តេ​យ្យ​នេះ​បើ​និយាយ​ពី​ផ្លូវ​កុសល​វិញ គឺ​បាន​ដល់​ការ​លះបង់​ទ​ង្វើ​អាក្រក់ បែរមក​ធ្វើអំពើ​ល្អ​ដោយ​ចិត្ត​ខ្លួនឯង​ជា​ធំ ដឹង​ខ្លួនឯង​ថា​ជា​មនុស្ស​មានចិត្ត​បុណ្យ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ