ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ COVID-19 ស្លា.ប់​រាល់ថ្ងៃ អ៊ី​តា​លី​ប្រើ​រថយន្ដ​យោធា ជួយ​ដឹក​មឈូស​ទៅ​ទី​បញ្ចុះសព

4 ឆ្នាំ មុន

មឈូស​រាប់​សិប​របស់​ជន​រង​គ្រោះ ដែល​ស្លាប់​ដោយសារ​វីរុស COVID-19 ត្រូវ​ដឹក​តាម​រថយន្ដ​កង​យោធា​អ៊ី​តា​លី ចេញ​ឆ្ពោះទៅ​ទី​បញ្ចុះសព​ នៅ​ភាគ​ខាងជើង នៃ​ប្រទេស​អ៊ី​តា​លី កាលពី​យប់​មិញនេះ បើតាមប្រភពពី dailymail…

មឈូស​រាប់​សិប​របស់​ជន​រង​គ្រោះ ដែល​ស្លាប់​ដោយសារ​វីរុស COVID-19 ត្រូវ​ដឹក​តាម​រថយន្ដ​កង​យោធា​អ៊ី​តា​លី ចេញ​ឆ្ពោះទៅ​ទី​បញ្ចុះសព​ នៅ​ភាគ​ខាងជើង នៃ​ប្រទេស​អ៊ី​តា​លី កាលពី​យប់​មិញនេះ បើតាមប្រភពពី dailymail ។

ក្បួន​រថយន្ដ​យោធា ​ដឹក​សព​ចេញពី​ទីក្រុង Bergamo នា​យប់​ថ្ងៃ​ពុធ ពិតជា​ធ្វើ​អោយ​ប្រជាជន​អ៊ី​តា​លី​សោកសៅ​ជាទី​បំផុត នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​នៅ​ក្នុង​ប្រទេស​នេះ ។

ទី​បញ្ចុះសព​នៅ Bergamo មិន​អាច​ទប់ទល់​នឹង​ចំនួន​អ្នក​ស្លាប់​ដែល​កំពុង​កើនឡើង​យ៉ាង​កំ​ហុ​ក​នេះ​ទេ នៅ​ក្នុង​ទីក្រុង​មួយ​នេះ មាន​អ្នកជំងឺ​​កូ​វី​ដ​-១៩ ជាង៤៣០០នាក់​ហើយ និង​យ៉ាង​ហោច​ណាស់ ៩៣​នាក់ ​បាន​ស្លាប់ ។

លោក Giacomo Angeloni អ្នកគ្រប់គ្រង​ទី​បញ្ចុះសព​នៅ Bergamo បាន​និយាយ ណាមួយ​ពេលនេះ បុគ្គលិក​បញ្ចុះសពមិន​មាន​គ្រប់គ្រាន់ ហើយ​សាកសព​ប្រមាណ ២៤ សព​ត្រូវ​បញ្ចុះ​ក្នុង​មួយ​ថ្ងៃ​ៗ ចំនួន​នេះ​ខ្ពស់​ជាង​ធម្មតា ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​ស្លាប់​ដែល​មិនមែន​ជា​អ្នក​ឆ្លង​វីរុសដែរ ​​យើង​កំពុង​ដោះស្រាយ​ហើយ ដូច្នេះជា​ហេតុ​ធ្វើ​ឲ្យ​កង​យោធា ​ត្រូវ​ជួយ​ដឹក​សាកសព​ជន​រង​គ្រោះ​ បញ្ជូន​ទៅ​ខេត្ត​ជិតខាង ។

អ្នកនាំពាក្យ​កងទ័ព បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩ មីនា​នេះ​ថា រថយន្ដ​យោធា១៥​គ្រឿង និង​ទាហាន ៥០​នាក់ ត្រូវ​បាន​ពង្រាយ​ដើម្បី​ចាំ​លើក​សាកសព​ ដឹក​ទៅ​ខេត្ត​ជិតខាង ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​តា​លី បាន​និយាយ​ថា មាន​មឈូស​ប្រមាណ​ជា​៧០ ត្រូវ​បាន​ដឹក​ទៅ​ទី​បញ្ចុះសព កាលពី​យប់មិញ និង​រថយន្ដ​យោធា​មួយ​មួយ​ចំនួន​ទៀត ដឹក​ចេញពី​ទីក្រុង Bergamo ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ