ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងពពាក់ពពូនហ៊ោកញ្ជ្រៀវ លុះឃើញសមត្ថកិច្ចភ្លាម ម្នាក់ៗរត់​បាតជើងសព្រាត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​បាញ់អាប៉ោង​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ឡឥដ្ឋ ក្នុងភូមិ​សំបក់​មាស សង្កាត់​បាក់​ខែង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​បាន​៧​នាក់ ព្រមទាំង​មាន់​និង​ដកហូត​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​បាញ់អាប៉ោង​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ឡឥដ្ឋ ក្នុងភូមិ​សំបក់​មាស សង្កាត់​បាក់​ខែង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​បាន​៧​នាក់ ព្រមទាំង​មាន់​និង​ដកហូត​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង ។

ប្រតិបត្តិការ​ខាងលើ​នេះ​បង្ក​អោយ​មានការ​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ ២០២០ ដឹកនាំ​ផ្ទាល់​ដោយ​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ ដោយ​មាន​បញ្ជា​ពី​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​បាញ់អាប៉ោង​ខាងលើ​នេះ​បាន​បើក​ដំណើរការ​យ៉ាង​រលូន​ជា​យូរ​មក​ហើយ និង​ត្រូវ​បាន​លោក​ឃ្លាំង ហួត បញ្ជា​អោយ​ចុះ​បង្ក្រាប​តែ​ម្តង​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​ចុះ​បង្ក្រាប គេ​ឃើញ​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​កំពុង​តែ​ពពាក់​ព​ពួន ភ្នាល់ និង​ចាក់​អាប៉ោង ដោយ​ហ៊ោ​ក​ញ្ចៀ​វ​យ៉ាង​សប្បាយ ហើយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប ពេល​នោះ​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​នាំ​គ្នា​បាន​រត់​ប្រសាច​គេចខ្លួន​យក​តែ​រួចខ្លួន ។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ចំនួន​៧​នាក់ ដកហូត​ម៉ូតូ​ចំនួន​១៥​គ្រឿង​, មាន់​ចំនួន​៤​ក្បាល​, ព្រមទាំង​សម្ភា​រៈរួម​មាន​ទ្រុង កៅអី ជា​ច្រើន​ផង​ដែរ ។

ក្រុម​អ្នកលេង​ល្បែង​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សាកសួរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ