ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​នៅ​​អឺរ៉ុប​លើស​អា​ស៊ី​ ​ឯ​​អី​ុ​តា​​លី​កើន​កាន់​តែ​​​ខ្លាំង

4 ឆ្នាំ មុន

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស ​COVID-19 ​នៅ​អឺរ៉ុប នា​ថ្ងៃ​ទី​១៨​មីនា ​ជា​លើក​ដំបូង មាន​ខ្ពស់​ជាង​នៅ​អា​ស៊ី ​ខណៈ​តម្លៃ​ភាគហ៊ុន​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ក៏​ទោះបី​មានការ​ប្រកាស​ពី​ការ​បញ្ចេញ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ជា​ជំនួ​យ​ដល់​សេ​ដ្ឋ​កិច្ច​ក្ដី​។…

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស ​COVID-19 ​នៅ​អឺរ៉ុប នា​ថ្ងៃ​ទី​១៨​មីនា ​ជា​លើក​ដំបូង មាន​ខ្ពស់​ជាង​នៅ​អា​ស៊ី ​ខណៈ​តម្លៃ​ភាគហ៊ុន​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ក៏​ទោះបី​មានការ​ប្រកាស​ពី​ការ​បញ្ចេញ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ជា​ជំនួ​យ​ដល់​សេ​ដ្ឋ​កិច្ច​ក្ដី​។

លេច​ដំបូង​នៅ​ចិន​កាលពី​ខែធ្នូ វីរុស​ COVID-19 បាន​​ផ្តាច់​យក​ជីវិត​​មនុស្ស​ជាង​៨.០០០​នាក់​ហើយ​​លើ​ពិភពលោក​។ ជាមួយ​ការ​ឆ្លង​ជំរឿន​ឃើញ​ដល់​ជាង​២០០.០០០​នាក់ ផ្នែក​កាន់តែ​ធំ​នៃ​ពិភពលោក ត្រូវ​ជាប់​គាំង ដោយ​ទម្លាប់​រស់នៅ​តែ​ក្នុងផ្ទះ​។ ព្រំដែន​ប្រទេស​ដែល​បិទ​មាន​កាន់តែ​ច្រើន​។

បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ពិសេស​នៅ​អឹ​រ៉ុ​ប នា​ថ្ងៃ​ទី​១៨​មីនា​ដល់​វេន​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​ប​ង្ខាំង​​​ប្រទេស លើកលែងតែ​ទៅ​ជួប​ពេទ្យ​ឬ​ទៅ​រក​ទិញ​របស់របរ​ចាំបាច់​នានា ខណៈ​កងកម្លាំង​ប៉ូលិស​តាមដាន​ត្រួតពិនិត្យ ។

នា​ថ្ងៃ​ទី​១៨​មីនា​វេលា​ម៉ោង​១២​ម៉ោង​សកល គេ​ជំរឿន​ឃើញ​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នេះ​ឡើង​ដល់​៨.០៩២​នាក់​លើ​ពិភពលោក ភាគច្រើន​នៅ​អឺរ៉ុប​ជាមួយ​អ្នក​បាត់​បង់​ជីវិត​​៣.៤២២​នាក់ និង​នៅ​អា​ស៊ី​ដែល​មាន​៣.៣៨៤​នាក់​។ ជាមួយ​អ្នក​ស្លាប់​ថ្មី​៦៨៤​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ និង​អ្នក​ឆ្លង​៧៨.៧៦៦​នាក់ អឺរ៉ុប​ជា​ទ្វីប​ដែល​ការ​ឆ្លង​រាលដាល​វីរុស​នេះ​កើន​លឿន​បំផុត​។ ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​នៅ​អឺរ៉ុប​ គឺ​អ៊ី​តា​លី​។

នៅ​អ៊ី​តា​លី​អ្នក​បាត់​បង់​ជីវិត​កើន​កាន់តែ​ខ្លាំង
ប្រទេស​អ៊ី​តា​លី​នា​ថ្ងៃ​ទី​១៨​មីនា​បើ​តាម​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នោះ​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ប្រចាំ​ថ្ងៃ​ដោយសារ​វីរុស​នោះ មាន​ខ្ពស់​បំផុត​ដល់​៤៧៥​នាក់​រយៈពេល​២៤​ម៉ោង ដែល​នោះ​ជា​តុល្យការ​ប្រចាំ​ថ្ងៃ​ធ្ងន់ធ្ងរ​បំផុត​។ ការ​​បាត់​បង់​ជីវិត​​ទាំងនេះ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​អ៊ី​តា​លី​ឡើង​ដល់​២.៩៧៨​នាក់​។ ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អ៊ីតា​លី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​បាន​ឡើង​ពី​៣១.៥០៦​នាក់​ដល់​៣៥.៧១៣​នាក់ ដែល​មានការ​កើនឡើង​១៣,៣៥%​។ សរុប​មនុស្ស​៤.០២៥​នាក់​បានជា​សះស្បើយ​ទាំងស្រុង​ហើយ​២.២៥៧​នាក់​កំពុង​ស​ង្ក្រោះ​បន្ទាន់​។

អង់គ្លេស​មាន​អ្នក​​បាត់​បង់​ជីវិត​ឡើង​១០៤​នាក់
អាជ្ញាធរ​សុខាភិបាល​អង់គ្លេស​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៨​មីនា​ថា ចំនួន​អ្នកបាត់​បង់​ជីវិត​​ដោយ​សារ​វីរុស​នៅ​អង់គ្លេស​បាន​ឡើង​ដល់​១០៤​នាក់ ពោល​៣៣​នាក់​លើស​កាលពី​ពេល​មុន​នេះ​។ ចំណែក​ចំនួន​អ្នក​ឆ្លង​វីរុស​ឡើង​ដល់​២.៦២៦​នាក់​។

រដ្ឋាភិបាល​អង់គ្លេស​នា​ថ្ងៃ​ទី​១៨​មីនា បាន​សម្រេច​បិទ​សាលារៀន​ចាប់ពី​ចុង​ស​ប្ដា​ហ៍​នេះ​ទៅ រហូត​​ដល់​មាន​បទបញ្ជា​ជា​ថ្មី ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​លឿន​នៃ​វីរុស ក្នុង​ដែនដី​ខ្លួន​បណ្ដាល​​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​លើស​ពី​១០០​នាក់​ហើយ​។ ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​បិទ​សាលា​របស់​ពួក​គេ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ