ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ព្រះរាជ​ពិធី​ត្រស្តិ​សង្ក្រាន្ត (​ភាណ​យក្ស​)​​ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០-២៣ មីនា នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ​មីនា ឆ្នាំ​២០២០ ​បានចេញនូវ​​សេចក្តីជូនដំណឹង​ពី​ការ​ផ្អាក​ព្រះរាជ​ពិធី​ត្រស្តិ​សង្ក្រាន្ត (​ភាណ​យក្ស​) ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០-២៣ ​មីនា ឆ្នាំ​២០២០​នេះ​…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ​មីនា ឆ្នាំ​២០២០ ​បានចេញនូវ​​សេចក្តីជូនដំណឹង​ពី​ការ​ផ្អាក​ព្រះរាជ​ពិធី​ត្រស្តិ​សង្ក្រាន្ត (​ភាណ​យក្ស​) ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០-២៣ ​មីនា ឆ្នាំ​២០២០​នេះ​ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងព្រះបរមរាជវាំង ​។

​ក្រសួងព្រះបរមរាជវាំង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រសួងព្រះបរមរាជវាំង មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង ចំពោះ​ទីភ្នាក់ងារ​ទេសចរណ៍ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ក្នុង​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (​កូ​វី​ដ​១៩) កំពុង​រីក​រាលដាល​ជាស​កល នា​ពេល​បច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូម​ផ្អាក​ការ​ចូល​ទស្សនា​ព្រះ​បរមរាជវាំង ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ​។ ការ​បើក​ឲ្យ​ចូល​ទស្សនា​ព្រះ​បរមរាជវាំង​ឡើង​វិញ ក្រសួងព្រះបរមរាជវាំង នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​»​។

សូមបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំងក៏​បាន​ធ្វើការ​សម្រេច​ផ្អាក​ការ​ចូល​ទស្សនា​ព្រះ​បរមរាជវាំង ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រហូត​ដល់​មានការ​ជូនដំណឹង​ថ្មី ដើម្បី​ជា​វិធានការ​ការពារ​ការ​រីក​រាលដាល​ជំងឺ Covid-19​ ។

អត្ថបទសរសេរ ដោយ