ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំដែន​កម្ពុជា​-វៀតណាម​​បិទ ​ដើម្បី​ទប់​ការ​​រាលដាល​មេរោគ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ចេញ​សេចក្តី​សម្រេចចិត្ត​មួយ​បិទ​មិន​ឱ្យប្រជាជន​វៀតណាមធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ ទាំង​តាម​ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុង​បំណង​ដើម្បី​ការពារ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-​​១៩​។ កម្ពុជា​បាន​សម្រេចចិត្ត​បែប​នេះ បន្ទាប់​ពី​វៀតណាម​បាន​ប្រកាស​រឹ​តដ្បិត​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ប្រទេស វៀត​ណាម​…

ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ចេញ​សេចក្តី​សម្រេចចិត្ត​មួយ​បិទ​មិន​ឱ្យប្រជាជន​វៀតណាមធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ ទាំង​តាម​ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុង​បំណង​ដើម្បី​ការពារ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-​​១៩​។

កម្ពុជា​បាន​សម្រេចចិត្ត​បែប​នេះ បន្ទាប់​ពី​វៀតណាម​បាន​ប្រកាស​រឹ​តដ្បិត​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ប្រទេស វៀត​ណាម​ ដោយ​តម្រូវ​អោយ​មានការ​ដាក់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ ចំពោះ​ប្រជាជន​ដែល​មក​ពី​ប្រទេស​អាស៊ាន​។

តាម​រយៈ​លិខិត​ផ្ញើរ​ទៅ​កាន់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្រសួងការបរទេស​បាន​សរសេរ​ថា ការ​សម្រេចចិត្ត​នេះ​ មាន​គោលបំណង​ដើម្បី​កុំអោយ​ចៀសវាង​មានការ​ក​លំបាក​នៅ​ច្រកព្រំដែន​រួម​ប្រទេស​ទាំង​ពីរ ដោយសារ​ការ​កើនឡើង​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។

កម្ពុជា​ក៏​បាន​ស្នើ​អោយ​វៀតណាម ​បញ្ជូន​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​ដាក់​អោយ​នៅ​ដាច់​ពី​គេ នៅ​វៀត​ណាម​ផង​ដែរ បើសិនជា​មាន ​៕

អត្ថបទសរសេរ ដោយ