ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី សុំ​ឱ្យ​ប្រជាជន​លើក​ថ្ងៃ​ឆេ​ង​ម៉េ​ង នាំ​គ្នា​អធិដ្ឋាន​ពី​ផ្ទះ​ជំនួស​វិញ

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ សហគមន៍​ចិន​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ជម្រុញ​ឱ្យ​ពន្យារពេល​ពិធី​បុណ្យ​ឆេ​ង​ម៉េ​ង​នៅ​ឆ្នាំ​នេះ និង​អធិដ្ឋាន​ពី​ផ្ទះ​ជំនួស​វិញ ដើម្បី​ចៀសវាង​ការ​ជុំ​គ្នា​មិន​ចាំបាច់ ដែល​អាច​ជួយ​ជម្រុញ​ដល់​ការ​ឆ្លង​រីក​រាលដាល​របស់​ជំងឺ​កូ​វី​ដ​១៩​។ អគ្គលេខាធិការ​នៃ​បណ្ឌិត Wu Lien-Teh…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ សហគមន៍​ចិន​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ជម្រុញ​ឱ្យ​ពន្យារពេល​ពិធី​បុណ្យ​ឆេ​ង​ម៉េ​ង​នៅ​ឆ្នាំ​នេះ និង​អធិដ្ឋាន​ពី​ផ្ទះ​ជំនួស​វិញ ដើម្បី​ចៀសវាង​ការ​ជុំ​គ្នា​មិន​ចាំបាច់ ដែល​អាច​ជួយ​ជម្រុញ​ដល់​ការ​ឆ្លង​រីក​រាលដាល​របស់​ជំងឺ​កូ​វី​ដ​១៩​។

អគ្គលេខាធិការ​នៃ​បណ្ឌិត Wu Lien-Teh ប្រចាំ​កោះ Penang ប្រទេស​ម៉ា​ឡេ​ស៊ី និង ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​គ្លីនិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ប្រជាជន​ម៉ា​ឡេ​ស៊ី គួរតែ​ព្យាយាម​កាត់​បន្ថយ​ការ​ទាក់ទង​មនុស្ស​ទល់​នឹង​មនុស្ស​ផ្ទាល់​ក្នុង​ពេល​ខាង​មុខ​នេះ​។ បុណ្យ​ឆេ​ង​ម៉េ​ង​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ការ​កើនឡើង​នៃ​ចំនួន​គ្រួសារ​ដែល​វិល​ត្រឡប់​មក​ស្រុក ដើម្បី​គោរព​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​ចាកចេញ​ទៅ​នៅ​ទី​បញ្ចុះសព​។

លោក Wu បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្នុង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ យើង​គួរតែ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ការពារ​ខ្លួន​យើង មនុស្ស​ជាទី​ស្រឡាញ់ និង​សហគមន៍​ទាំងមូល​។ យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​យ៉ាង​តឹង​រឹង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​មហន្ត​រាយ​នេះ​។ ការ​ហាម​មិន​ឱ្យ​ចេញ​ដើរ​ផ្តេសផ្តាស ដែល​ត្រូវ​បាន​រឹតត្បិត​ទូ​ទាំង​ប្រទេស គឺ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​មានការ​ថយ​ចុះ​»​។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​យើង​ជម្រុញ​ឱ្យ​មានការ​រួម​គ្នា​ការពារ​ពី​បុគ្គល និង​សហគមន៍ ដោយ​មាន​សកម្មភាព​រួម​គ្នា​ប្រឆាំង​នឹង​កូ​វី​ដ​១៩»​។

ក្រៅពី​នេះ លោក​ក៏​បាន​ជម្រុញ​ឱ្យ​មេដឹកនាំ​សាសនា​អំពាវនាវ​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ ឬ​ការ​ជួបជុំ​នៅ​ខាងក្រៅ ឱ្យធ្វើ​ទៅ​ជា​ការ​ជួបជុំ​តាម​ឌី​ជី​ថ​ល​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុណ្យ​ឆេ​ង​ម៉េ​ង​ជា​រៀង​រាល់​ឆ្នាំ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែមេសា ដោយ​អាច​ធ្វើ​មុន​ឬ​ក្រោយ​ហ្នឹង​១០​ថ្ងៃ​ជាក់ស្តែង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ