ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មង្គលការមួយក្នុងខេត្តមណ្ឌលគិរី ត្រូវ​រំសាយ​ចោល​ ដោយសារបារម្ភកូវីដ-១៩

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយសារ​តែ​បញ្ហា​វីរុស​​កូវីដ-១៩ បាននិង​កំពុងអុកឡុកឆ្លង​​រាត​ត្បាត​ទូទាំងពិភពលោក ​ក្នុង​នោះបូករួមទាំងព្រះរាជាណា​ចក្រកម្ពុជាយើងផង​ ដោយត្រូវបាន​​រកឃើញ​​​អ្នកឆ្លង​ជាបន្ត​បន្ទាប់ បង្កឱ្យ​មានការរំខាន​ជាទីបំផុត ។ ​ជាក់​ស្តែង ​មាន​​​ពិធីមង្គលការមួយ…

ខេត្តមណ្ឌលគិរី ៖ ដោយសារ​តែ​បញ្ហា​វីរុស​​កូវីដ-១៩ បាននិង​កំពុងអុកឡុកឆ្លង​​រាត​ត្បាត​ទូទាំងពិភពលោក ​ក្នុង​នោះបូករួមទាំងព្រះរាជាណា​ចក្រកម្ពុជាយើងផង​ ដោយត្រូវបាន​​រកឃើញ​​​អ្នកឆ្លង​ជាបន្ត​បន្ទាប់ បង្កឱ្យ​មានការរំខាន​ជាទីបំផុត ។ ​ជាក់​ស្តែង ​មាន​​​ពិធីមង្គលការមួយ ​​ត្រូវបាន​រំសាយ​​ចោល​ ដើម្បី​បង្ការ​និង​​ការពារ​​នៃជំងឺ​​កូវីដ-១៩​​នេះ ។

ពិធី​មង្គលការ​ដែលត្រូវបានផ្អាកនោះ គឺ​គ្រោងធ្វើ​នៅថ្ងៃទី​២៣ មីនា ខាងមុខនេះ ដែល​គេដឹង​ថា កូន​កំលោះ​​គឺជា​អ្នក​ក្រុងកំពង់សោម ឯ​កូនក្រមុំជា​អ្នកស្រុ​ក​កែវសីមា ខេត្ត​មណ្ឌលគិរី ដោយ​​ត្រូវបាន​សម្រេចចិត្ត​​យ៉ាង​ល្អិតល្អន់​ក្នុង​ការលុបចោលថ្ងៃពិសេស​របស់ខ្លួន​វិញ​ ក៏ព្រោះតែ​មិន​ចង់ឱ្យ​មានករណី​​​ចម្លង​នូវជំងឺកូវីដ-១៩ ពី​ម្នាក់​ទៅម្នាក់នោះ ក្នុង​ពេលមាន​ភ្ញៀ​វ​ជាច្រើនបានជួបជុំគ្នា​ ។

ជួបជាមួយ​​លោក​ចាន់ ធី ជាឪពុក​ខាងកូនក្រមុំបានឱ្យកោះសន្តិភាពដឹង​ កាលពី​ទី​១៩ មីនា ថា លោក​ពិតជា​មានការ​សោកស្តាយ​ណាស់ ដែល​កម្មវិធី​កូនប្រុស​-ស្រី​របស់​លោក​ត្រូវ​រំសាយ ស្រប​ពេល​ដែល​ជំងឺឆ្លង​នោះ​កំពុង​សាយភាយ​ក្នុង​ប្រទេស​កម្ពុជា​ ។ លោក​​បន្ត​ថា ទោះជា​ខេត្តមណ្ឌលគិរី​ គ្មាន​អត្រា​ឆ្លង​យ៉ាងណា​ក្តី តែ​ដើម្បី​សុខ​សុវត្ថិភាព​មនុស្ស​រាប់រយ​នាក់ដែល​ចូលរួម​កម្មវិធី លោក​ពេញចិត្ត​និង​រំសាយ​ចោល រង់ចាំ​ស្ងប់​ស្ងាត់​និង​ធ្វើ​ពិធីសារ​ជា​ថ្មី​។​

ថ្ងៃមង្គលរបស់​កូនស្រី​​គ្រោង​​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ មីនា ដោយ​មាន​ភ្ញៀវ​កិត្តិយស​ប្រមាណ​៤៥០​នាក់​មក​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​,​រាជធានី​ភ្នំពេញ​និង​មណ្ឌលគិរី ហើយ​ធៀប​ការ​គឺ​បាន​ចែក​រួច​ហើយ​ដែរ​។ លោក​ចាន់​ទី បញ្ជាក់​ថា លោក​និង​ផ្ញើ​សារសុំ​ទោស​ចំពោះ​ភ្ញៀវ​ ដើម្បី​ចូលរួម​​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-​១៩​ទាំងអស់​គ្នា​​ ។

សូមបញ្ជាក់ថា កម្ពុជា​គិត​ត្រឹមយប់ថ្ងៃទី​១៩ មីនា គឺបាន​រកឃើញ​អ្នកឆ្លង​មានចំនួន​៣៧​ករណី​​ហើយ ។

អត្ថបទសរសេរ ដោយ