ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ប្រជា​ពលរដ្ឋជាច្រើន​​នាក់​នាំគ្នា​តម្រង់ជួរចុះឈ្មោះទិញអាល់កុល (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​១៩ មីនា ឆ្នាំ​២០២០ នេះ គេសង្កេតឃើញ​ប្រជា​ពលរដ្ឋ​​ជាច្រើន​នាក់​បាន​នាំគ្នាមកតម្រង់ជួរដោយ​យក​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ចុះឈ្មោះ​ទិញអាល់កុលនៅក្រុមហ៊ុនអេស្កាដេ ស្ថិតនៅ​តាម​ផ្លូវជាតិលេខ​​៥ ភូម​ិស្ពានខ្ពស់…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​១៩ មីនា ឆ្នាំ​២០២០ នេះ គេសង្កេតឃើញ​ប្រជា​ពលរដ្ឋ​​ជាច្រើន​នាក់​បាន​នាំគ្នាមកតម្រង់ជួរដោយ​យក​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ចុះឈ្មោះ​ទិញអាល់កុលនៅក្រុមហ៊ុនអេស្កាដេ ស្ថិតនៅ​តាម​ផ្លូវជាតិលេខ​​៥ ភូម​ិស្ពានខ្ពស់ សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ការចុះឈ្មោះទិញអាល់កុល​យកទៅលាងដៃនេះ គឺបន្ទាប់ពីមានការ​ណែនាំ​ ក៏ដូចជា​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលដែល​បាន​ណែនាំ​ឱ្យប្រជា​ពលរដ្ឋ​លាងសម្អាត​ដៃនឹងអាល់កុល ​ឬ​​សាប៊ូ ដើម្បី​កម្ចាត់មេរោគកូវីដ-19 ដែល​បច្ចុប្បន្ន​នៅប្រទេស​កម្ពុជា​រកឃើញ​អ្នក​ផ្ទុកវីរុសកូវីដ-19នេះរហូតដល់​៣៧នាក់ ។​

តាមប្រភពពីបុគ្គលិកក្រុម​ហ៊ុន​អេស្កាដេបាន​ឱ្យ​ដឹង​ថា ​ក្នុងប្រជាពលរដ្ឋម្នាក់​អាចទិញអាល់កុលបាន​២០លីត្រ ស្មើនឹង២កានតូច​ ហើយ​​ក្នុងលីត្រតម្លៃ​១ដុល្លារ ដើម្បីយកទៅប្រើប្រាស់​​ក្នុងគ្រួសារ ឬយកទៅចែកចាយបងប្អូន​​ផងដែរ​។ ដោយឡែកសម្រាប់អង្គភាព ឬអង្គការ​អាច​ដាក់ពាក្យស្នើសុំ​ទិញបានច្រើ​ន​សម្រាប់យកទៅចែកចាយ​បុគ្គលិក​ដែលបម្រើការ​​ក្នុងក្រុមហ៊ុន អង្គភាព ឬ​អង្គការដើម្បីប្រើប្រាស់​ ។

ក្នុងការ​ចុះឈ្មោះទិញអាល់កុលខាងលើនេះ បើ​តាមបុគ្គលិក​ក្រុមហ៊ុនអេស្កាដេ​បាន​ឱ្យ​ដឹង​ថា ​​មាន​ប្រជា​ពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជ​ការ និង​អង្គភាពនានា​បាន​មកទិញ​មាន​រយៈពេល​១សប្តាហ៍កន្លងមកហើយ ។ ក្នុងការ​ចុះឈ្មោះនេះដែរ គឺមានរយៈពេល​២ទៅ៣ថ្ងៃ ឬច្រើនថ្ងៃទើប​ទទួលបានអាល់កុល ។ ដោយឡែកសម្រាប់ថ្ងៃ​ទី​១៩ មីនា នេះ ​បើតាម​ប្រជា​ពលរដ្ឋ​ ​បាន​ឱ្យ​ដឹងថា គឺខាងក្រុមហ៊ុន​បាន​ណាត់​ពួក​គាត់​ឱ្យមកយកអាល់កុលនៅថ្ងៃទី​​២៣ មីនា បើគិតទៅគឺមានរយៈ​៥ថ្ងៃទើបទទួលបានអាល់កុល ។​

បើតាមបុគ្គលិក​ក្រុមហ៊ុនអេស្កាដេបាន​ឱ្យដ​ឹង​ថា ក្នុង​មួយថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​មក​ចុះឈ្មោះទិញអាល់​កុលពី​១០០ទៅ២០០នាក់ ឬក៏អាចទៅដល់​៣០០នាក់ ហើយការ​ចុះឈ្មោះនេះគឺធ្វើឡើងមានរយៈពេលតែ​មួយព្រឹកទេ ចំណែកពេលល្ងាចគឺខាងក្រុមហ៊ុនរៀបចំបើកអាល់កុលដល់​ប្រជា​ពលរដ្ឋ​ដែលបានមក​ចុះឈ្មោះរួចហើយកាលពីពេលកន្លងមក ។

តាម​ប្រភពដដែលបានបន្ត​ថា កាលពីមុន​ខាងក្រុមហ៊ុនអនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋទិញ​ក្នុង​ម្នាក់​​ចំនួន​២កានស្មើនឹង​៦០លីត្រ​ ប៉ុន្តែមកដល់ពេលនេះ​គឺអនុញ្ញាត​​ឱ្យក្នុង​ម្នាក់ទិញបាន​២កានតូច ដែលក្នុង​១កានតូច​ស្មើនឹង១០លីត្រ ។​

ទន្ទឹមនឹងការណែនាំរបស់​ក្រសួងសុខាភិបាល​ឱ្យលាង​ដៃសម្អាត​​ជាមួយនឹង​អាល់កុល និង​សាប៊ូ គេសង្កេតឃើញ​ថា នៅលើទីផ្សារនានា​​អាល់កុល​បានឡើងថ្លៃ ដោយក្នុង​១ដបទឹកបរិសុទ្ធ​ចំណុះកន្លះលីត្រ​មានតម្លៃ៧ទៅ​៨ពាន់រៀល ​រីឯ​កន្លែងខ្លះទៀត​លក់តម្លៃ​១ម៉ឺនរៀល ។ ចំណែកសម្បកដបសម្រាប់ដាក់ទឹក​​អាល់កុល​បាញ់លាងដៃ ក្នុងសម្បកដប១​តម្លៃ​ចាប់ពី២ទៅ៥ដុល្លារទៅ​តាមសម្បកដបតូច-ធំ ៕ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ