ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​ទូងស្គរ​សូត្រធម៌​បណ្តេញ​កូ​វី​ដ​១៩​នៅ​ថ្ងៃ​២៣​មីនា

4 ឆ្នាំ មុន

តាម​សេចក្តី​ប្រកាស​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២០​បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ និង​កិច្ច​ការងារ​សង្គម​ដែល​ព្រះពុទ្ធ​សាសនា​ត្រូវ​ចូលរួម​ចំណែក ដូច្នេះ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទូងស្គរ​សូត្រធម៌​ដើម្បី​កម្ចាត់​បង់​នូវ​ភយន្តរាយ​ទាំងឡាយ​ដែល​កើតឡើង​អំពី​មេរោគ​កូ​វី​ដ​១៩​ឱ្យ​វិនាស​រលត់​រលាយ​បាត់​ទៅ ។…

តាម​សេចក្តី​ប្រកាស​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២០​បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ និង​កិច្ច​ការងារ​សង្គម​ដែល​ព្រះពុទ្ធ​សាសនា​ត្រូវ​ចូលរួម​ចំណែក ដូច្នេះ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទូងស្គរ​សូត្រធម៌​ដើម្បី​កម្ចាត់​បង់​នូវ​ភយន្តរាយ​ទាំងឡាយ​ដែល​កើតឡើង​អំពី​មេរោគ​កូ​វី​ដ​១៩​ឱ្យ​វិនាស​រលត់​រលាយ​បាត់​ទៅ ។

ដូច​សេចក្តី​ប្រកាស​នេះ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​អំពាវនាវ​ដល់​ព្រះ​មេគណ ព្រះ​គ្រូ​អនុគណ ព្រះ​ចៅអធិការ​គ្រប់​វត្ត និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទូ​ទាំង​ប្រទេស​ជ្រាប​ជា​ដំណឹង ដើម្បី​ចូល​រូ​ម​ចំណែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ ។

ទោះជា​យ៉ាងណា​មានការ​កត់​សម្គាល់ថា មេរោគ​កូ​វី​ដ​១៩​ដែល​ឆ្លង​លឿន​បំផុត​គឺ​តាម​រយៈ​ការ​ជួបជុំ​គ្នា​នៃ​បរិ​ស័ទ​សូត្រធម៌​តាម​បែប​សាសនា​នានា​របស់​ខ្លួន​នេះឯង ករណី​នេះ​ជា​បទ​ពិសោធ​នៃ​ពលរដ្ឋ​គ្រប់​រូប​ផង​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ