ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​ស្នេហ៍​ស្ត្រី​មេម៉ាយ​កូន​២ មិន​បាន ចង់​ផ្តាច់ជីវិត​នាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខឹង​សុំ​ស្នេហ៍​អ្នក​មេ​ម៉ាយ​កូន​២​ម្តងទៀត​មិន​បាន ស្រាប់តែ​យក​ដែក​កែ​ឆ្នៃ​ចាក់​ទៅ​លើ​ស្ត្រី​រង​គ្រោះជា​ច្រើន​ជា​ច្រើន​កន្លែង​ប៉ុនប៉ង​ផ្តាច់ជីវិត ប៉ុន្តែ​មិន​បាន​សំរេច ព្រោះ​ត្រូវ​បាន​បងប្អូន​ស្ត្រី​រង​គ្រោះ​ឃាត់​ទាន់ រួច​ប្រគល់​​ឱ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៥៦​នាទី​ល្ងាច ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខឹង​សុំ​ស្នេហ៍​អ្នក​មេ​ម៉ាយ​កូន​២​ម្តងទៀត​មិន​បាន ស្រាប់តែ​យក​ដែក​កែ​ឆ្នៃ​ចាក់​ទៅ​លើ​ស្ត្រី​រង​គ្រោះជា​ច្រើន​ជា​ច្រើន​កន្លែង​ប៉ុនប៉ង​ផ្តាច់ជីវិត ប៉ុន្តែ​មិន​បាន​សំរេច ព្រោះ​ត្រូវ​បាន​បងប្អូន​ស្ត្រី​រង​គ្រោះ​ឃាត់​ទាន់ រួច​ប្រគល់​​ឱ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៥៦​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ នៅផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ហូរ លី​លី​ន អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​​នៅ​ខេត្តកំពង់ចាម ពោះម៉ាយ​កូន​១ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ា​លី​ណា ហៅ​ល័​ក្ខ អាយុ​២៩​ឆ្នាំ មុខរបរ​បញ្ចាំ​ម៉ូតូ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​មេម៉ាយ​កូន​២ ។

បើ​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ថា ជន​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ចំណែក​រូប​គាត់​ជា​បុរស​ពោះម៉ាយ មានកូន​ម្នាក់​។ ហើយ​ស្ត្រី​រង​គ្រោះ និង​រូប​គាត់​ធ្លាប់​ទំនាក់ទំនង​ស្រលាញ់​គ្នា​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ តែ​មាន​ជំ​លោះ​ឈ្លោះប្រកែក​គ្នា ក្រោយ​ក៏​បាន​បែកបាក់​គ្នា​មួយ​រយៈពេល​កន្លង​មកនេះ ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ផ្លូវ​ម៉ៃ​ដា (​ផ្លូវ​២០០៤) មក​ផ្ទះ​ជន​រង​គ្រោះ​នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ជិត​ទ្វារ​ខាង​មុខ បន្ទាប់​មក​ជនសង្ស័យ​បាន​ឈរ​និយាយ​ជាមួយ​ជន​រង​គ្រោះ​ថា «​បង​យក​ម៉ូតូ​មក​បញ្ចាំ​» ជន​រង​គ្រោះ​ក៏​បាន​និយាយ​ប្រាប់​ថា «​អត់​ទទួល​ទេ​» ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​ជនសង្ស័យ​បាន​និយាយ​បន្ត​ទៀត​ថា «​អូន​ហូប​បាយ​រួច​នៅ ហើយ​រាល់ថ្ងៃ​អូន​មាន​នឹក​បង​ដែរ​ទេ​» តែ​ជន​រង​គ្រោះ​អត់​និយាយ​ជាមួយ​ជនសង្ស័យ​នោះ​ទេ គឺ​បាន​ដើរ​ចេញ ស្រាប់តែ​ក៏​ត្រូវ​ជនសង្ស័យ​យក​ដែក​កែ​ឆ្នៃ​មក​ចាក់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ចំពោះ​ជា​ច្រើន​កន្លែង​។ ភ្លាម​ៗ​នោះ​បងប្អូន​ជន​រង​គ្រោះ​ក៏​រត់​ចេញ​មក រួច​ក៏​ចាប់​ឃាត់​ជនសង្ស័យ​បាន​ហើយ ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​អន្តរាគមន៍​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ ដើម្បី​សួរនាំ ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជិត​កន្លែង​កើតហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​បាន​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ក្រោយមក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ