ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ហួស​ថ្លែង ! ត្រូវ​រង្វាន់​ធំ ៥០​លាន​​រៀល​ទាំង​កណ្តាលអធ្រាត្រ​ពី​ភេសជ្ជៈ​​ប៉ូវ​កម្លាំង វើក WURKZ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ សម្រែក​ស្រែក​ហ៊ោ​ទាំង​កណ្តាលអធ្រាត្រ​ម៉ោង​ជិត ១២ ទៅ​ហើយ​នោះ ប្រាកដជា​ធ្វើ​ឱ្យ​មនុស្ស​ម្នា​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​ជាក់​ជា​មិន​ខាន​ឡើយ តែ​ណ្ហើយចុះ​នរណា​អាច​ទៅ​ទប់​អារម្មណ៍​នេះ​បាន បើ​ជីវភាព​កំពុង​តែ​ខ្វះខាត​ខ្លាំង​ផង ស្រាប់តែ​មក​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​រហូត​ទៅ​ដល់ ៥០​លាន​រៀល…

ខេត្តបន្ទាយមានជ័យ ៖ សម្រែក​ស្រែក​ហ៊ោ​ទាំង​កណ្តាលអធ្រាត្រ​ម៉ោង​ជិត ១២ ទៅ​ហើយ​នោះ ប្រាកដជា​ធ្វើ​ឱ្យ​មនុស្ស​ម្នា​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​ជាក់​ជា​មិន​ខាន​ឡើយ តែ​ណ្ហើយចុះ​នរណា​អាច​ទៅ​ទប់​អារម្មណ៍​នេះ​បាន បើ​ជីវភាព​កំពុង​តែ​ខ្វះខាត​ខ្លាំង​ផង ស្រាប់តែ​មក​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​រហូត​ទៅ​ដល់ ៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ យ៉ាង​ដូច្នេះ ប្រាកដជា​រំភើប​ខ្លាំង​ហើយ ។

លោកស្រី សូត្រ ណាគ្រី ពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ ប្រកបរ​បរជា​អ្នកស្រែ​ចម្ការ និង ដាក់​អន្ទាក់​សត្វ​នា​ពេល​រាត្រី ដើម្បី​រំលស់​ជីវភាព​កូនប្រុស​ស្រី ៣​នាក់​ឱ្យ​រស់នៅ​បាន​សមរម្យ ដូច​គេឯង​បាន​រៀបរាប់​ពី​ហេតុការណ៍​ឈ្នះ​រង្វាន់​នេះ​ថា​៖ «​កាលពី​ក្បាល​ព្រលប់​ខ្ញុំ​ទិញ វើក WURKZ ១ កំប៉ុង​មក​ផឹក ហើយ​ក៏​ស្រាប់តែ​ត្រូវ​រង្វាន់ ១ កំប៉ុង ខ្ញុំ​ក៏​យក​ទៅ​ដូរ​ទុក​ហូប​ពេល យប់​ទៀត ព្រោះ​ត្រូវ​ទៅ​ដាក់​អន្ទាក់​សត្វ​រហូត​ដល់​យប់​ជ្រៅ ស្រាប់តែ​តាម​ផ្លូវ​ប្រហែល​ម៉ោង​ជិត ១២​យប់ ក៏​គាស់​វើក WURKZ ១ កំប៉ុង​ដែល​បាន​ដូរ​នោះ​ហើយ​បញ្ចាំង​ពិល​មើល​ក្រវិល​កំប៉ុង ស្រាប់តែ​ឃើញ​ទឹកប្រាក់​រង្វាន់ ៥០​លាន​រៀល​នោះ ខ្ញុំ​អរ​ស្រែក​ហ៊ោ​ឡើង​ផ្អើល​មនុស្ស ផ្អើល​សត្វ​អស់ហើយ ខ្ញុំ​រំភើប​អើយ​រំភើប​ស្មានថា​យល់សប្តិ​» ។

គាត់​បន្ត​ទៀត​ថា​៖ «​ទឹកប្រាក់ ៥០​លាន​រៀល​នេះ​នឹង​យក​ទៅ​ផ្គត់ផ្គង់​ទាំងស្រុង​លើ​ការ​សិក្សា របស់​កូនប្រុស ២​នាក់ និង​ប្អូនស្រី​ម្នាក់​ឱ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម យ៉ាង​ហោច​ណាស់ ក៏ បញ្ចប់​ថ្នាក់​ទី​១២ ដែរ ព្រោះ​មាន​តែ​ចំណេះ​ប៉ុណ្ណោះ​ដែល​អាច​ឱ្យ​ពួក​គេ​មាន​អនាគត​ភ្លឺស្វាង មិន​ធ្វើការ​ហត់នឿយ​ដាច់​យប់​ដូច​ជា​ខ្ញុំ​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ