ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ជាតិ​នៃ​កម្ពុជា ចេញ​វិធាន​ការ​ដើម្បី​បន្ថែម​លទ្ធ​ភាព​ដល់​គ្រឹះ​ស្ថាន​ធនា​គារ និង​ហិរញ្ញ​វត្ថុ​ក្នុង​ការ​ផ្តល់​កម្ចី​​​ប្រមាណ​១.៨០០០​លាន​ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​១៨ មីនា ២០២០ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​ប្រកាស​ស្តី​ពី​ប្រាក់​បម្រុង​កាតព្វកិច្ច​នៃ​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដោយ​បាន​កាត់​បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​មក​ត្រឹម​៧% ចំពោះ​ប្រាក់​រៀល និង​រូបិយប័ណ្ណ ។…

នៅ​ថ្ងៃ​ទី​១៨ មីនា ២០២០ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​ប្រកាស​ស្តី​ពី​ប្រាក់​បម្រុង​កាតព្វកិច្ច​នៃ​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដោយ​បាន​កាត់​បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​មក​ត្រឹម​៧% ចំពោះ​ប្រាក់​រៀល និង​រូបិយប័ណ្ណ ។

គោលដៅ​នៃ​ប្រកាស​នេះ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់​កម្ចី​បន្ថែម​ជូន​អតិថិជន​ចំនួន​ប្រមាណ​១.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក មក​លើ​សេដ្ឋកិច្ច​កម្ពុជា ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ នៅ​ក្នុង​វិធានការ​នេះ​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​មួយ នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ អាច​បន្ត​ផ្តល់​កម្ចី ឬ​ផ្តល់​កម្ចី​ថ្មី​ដល់​អតិថិជន ដើម្បី​អាច​រក្សា​បាន​និរន្តរភាព​អាជីវកម្ម និង​ជួយ​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

បន្ថែម​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ផលវិបាក ដែល​បង្ក​ឡើង​ដោយ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ធនាគារជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​ធន​គារ​ជាតិ​នៃ​កម្ពុជា តាម​រយៈ​ការ​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ អនុញ្ញាត​ឱ្យ​អ្នក​ខ្ចីប្រាក់​ពន្យារ​រយៈពេល​សង​ប្រាក់ ឬ​សង​តែ​ការ​ប្រាក់ តាម​ស្ថាន​ភាព​​ជាក់ស្តែង និង​លទ្ធភាព​របស់​គ្រឹះស្ថាន ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ