ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ម៉ោង​នេះមន្ទីរពេទ្យ​ខេត្ត​កែប​​មិន​ទាន់​ទទួល​បាន​អ្នក​តេស្ត​វិជ្ជមាន​ថ្មីជំងឺ​កូ​វី​ដ​១៩ទេ

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ គិត​មក​ដល់​ម៉ោង​នេះ​(​ម៉ោង​១​និង​០០​នាទី​ថ្ងៃ​ទី​១៨ ខែមីនា​នេះ​) មន្ទីរពេទ្យ​ខេត្ត​កែប​នៅ​មិន​ទាន់​ទទួល​បាន​អ្នកមាន​តេស្ត​វិជ្ជមាន​ថ្មី ( positive test covid-19) ណា​បន្ថែម​ទៀត​នោះ​ទេ…

ខេត្ត​កែប ៖ គិត​មក​ដល់​ម៉ោង​នេះ​(​ម៉ោង​១​និង​០០​នាទី​ថ្ងៃ​ទី​១៨ ខែមីនា​នេះ​) មន្ទីរពេទ្យ​ខេត្ត​កែប​នៅ​មិន​ទាន់​ទទួល​បាន​អ្នកមាន​តេស្ត​វិជ្ជមាន​ថ្មី ( positive test covid-19) ណា​បន្ថែម​ទៀត​នោះ​ទេ ។ ដូចនេះ សូមកុំ​មានការ​ចែកចាយ​ខុស​ពី​ការ​ពិត ស្តី​ពី​ការ​កើនឡើង​ចំនួនវិជ្ជមាន​អោយ​សោះ ។ យើង​គ្មាន​ហេតុផល ដើម្បី​លាក់បាំង​ណាមួយ​នោះ​ទេ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​ខេត្ត​កែប​ចេញផ្សាយ​មុន​នេះ ។

ដោយ​បាន​បញ្ជាក់​ថា នា​ពេល​នេះ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​របស់​មន្ទីរពេទ្យ​ខេត្ត​កែប មាន​ជន​ផ្ទុក​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​សរុប​តែ​៤​នាក់​គត់ ដែល​ម្នាក់​ជា​ខ្មែរ​អ៊ី​ស្លា​ម និង​៣​នាក់​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ ៕