ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​វៀតណាម​ចេញ​សេចក្តី​សម្រេចការ​គ្រប់គ្រង​ការ​ចេញ​-​ចូល​ជនបរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង​ចេញចូល​របស់​ជនបរទេស នា​ថ្ងៃ​ទី​១៨ ខែមីនា​នេះ ។ សេចក្តី​ប្រកាស​បាន​បន្ត​ថា រដ្ឋាភិបាល​វៀតណាម​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ចេញ​-​ចូល​សម្រាប់​ជនបរទេស​មាន ៤…

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង​ចេញចូល​របស់​ជនបរទេស នា​ថ្ងៃ​ទី​១៨ ខែមីនា​នេះ ។

សេចក្តី​ប្រកាស​បាន​បន្ត​ថា រដ្ឋាភិបាល​វៀតណាម​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ចេញ​-​ចូល​សម្រាប់​ជនបរទេស​មាន ៤ ចំនុច​ដូច​ខាងក្រោម ៖

១- ផ្អាក​ផ្តល់​ទិ​ន្នា​ការ​ជា​បណ្តោះអាសន្ន​ដល់​ជនបរទេស​ទាំងអស់​ចូល​វៀតណាម រយៈពេល​៣០ ថ្ងៃ ចាប់ពីម៉ោង០០និង០០នាទីថ្ងៃទី១៨ ខែមីនានេះ

២- ចាប់ពី​ម៉ោង​០០​និង​០០​នាទី​ថ្ងៃ​ទី​១៨ ខែមីនា​នេះ អ្នក​ដែល​ទទួល​បានការ​លើកលែង​ទិ​ន្នា​ការ​(​ជនជាតិ​វៀតណាម និង​គ្រួសារ អ្នក​ជំនាញការ និង​ជំនួញ​) ត្រូវ​បង្ហាញ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​កូ​វី​ដ​១៩ ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន

៣- អ្នកដំណើរ​ចូល​វៀតណាម​ទាំងអស់​ណ​នឹង​ទទួល​ការ​ពិនិត្យ​សុខភាព ឬ​វិធាន​ការណ៍​បង្ការ​ផ្សេង​ទៀត ឬ​ដាក់​នៅ​ដាច់​ដោយឡែក​របស់​អាជ្ញាធរ​វៀតណាម

៤- ការ​ដាក់​នៅ​ដាច់​ដោយឡែក​ទ្រង់ទ្រាយ​ធំ នៅ​ទីតាំង​ដែល​បាន​រៀបចំ​ទុក និង​ត្រូវ​អនុវត្ត​ចំពោះ​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ