ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បង្កើត​គណៈ​កម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-​១៩

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ស្តី​ពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺកូ​វីដ-​១៩ ​និង​ការ​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង​​ជំងឺ​កូ​វីត​-១៩ កាលពី​ថ្ងៃ​ទី​១៧​ មី​នា​ ឆ្នាំ​២០២០​ ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ប្រយុទ្ធ​ និ​ង​តាមដាន​​ជំងឺ​ខាងលើ​ភ្លាម​ៗ​។ ​ក្នុង​ឯកសារ​ដែល​កោះសន្តិភាព​ទទួល​បាន​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ស្តី​ពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺកូ​វីដ-​១៩ ​និង​ការ​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង​​ជំងឺ​កូ​វីត​-១៩ កាលពី​ថ្ងៃ​ទី​១៧​ មី​នា​ ឆ្នាំ​២០២០​ ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ប្រយុទ្ធ​ និ​ង​តាមដាន​​ជំងឺ​ខាងលើ​ភ្លាម​ៗ​។

​ក្នុង​ឯកសារ​ដែល​កោះសន្តិភាព​ទទួល​បាន​ គណៈកម្មការ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់​ស្រុក​ក្រុង​ក្នុង​ខេត្ត​ ដោយ​មាន​លោក​អ៊ុំ ​រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ជា​ប្រធាន ​។

​ក្នុង​ឯកសារ​គណៈកម្មការ​នេះ​មាន​ភារកិច្ច​សំខាន់​៥​ចំណុច​ ក្នុង​នោះ​ ១-​រៀបចំ​ផែនការ​ឆ្លើយ​តប​ជំងឺ​កូ​វីដ-​១៩​ ទៅ​តាម​ការ​វិវឌ្ឍន៍​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​​ ២-​អនុវត្ត​សកម្មភាព​តាម​ផែនការ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ៣-​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការ​អនុវត្ត​នៃ​ការ​ប្រយុទ្ធ​នឹង​​ជំងឺ​កូ​វីដ-​១៩​, ៤-​លើក​ទិស​ដៅ​ប្រតិបត្តិ​ជាយថាហេតុ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩​ និង៥-​គោរព​រាយការណ៍​ជា​ប្រចាំជូន​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​ការ​វិវត្តន៍​នៃ​ជំងឺ​កូ​វីដ-​១៩​។

​គួ​រ​បញ្ជាក់​ថា​ ក្រោយ​ពី​លទ្ធផល​ប្រកាស់​ជា​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ កម្ពុជា​រក​ឃើញ​ជនបរទេស​ និង​ខ្មែរ​ធ្វើ​តេ​ស្តលទ្ធផល​វ​ិ​ជ្ជ​មាន​កូ​វីដ-​១៩​មួយ​ចំនួន ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​បាន​ពង្រឹង​បំពាក់​ឧបករណ៍​វាស់​កំ​ដៅ​តាម​ទីតាំង​សំខាន់​ៗ​​ក្នុង​​ស្រុក​ក្រុង​ដូច​ជា​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​និង​ច្រក​តំបន់​បន្ថែម​ទៀត​ ក្រៅពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ នេះ​បើ​តាម​កា​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​។​

មន្ត្រី​ជួរ​មុខ​ក្នុងស្រុក​ម៉ា​ឡៃ​ប្រាប់​ថា ​ឧបករណ៍​វាស់​កំ​ដៅ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មាត់ច្រក​តំបន់​ម៉ា​ឡៃ​កាលពី​ថ្ងៃ​ទី១៧​ មីនា​ ឆ្នាំ​២០២០​ ចំណែក​មាត់ច្រក​តំបន់​បឹង​ត្រកួន ​ស្ថិត​ក្នុងស្រុក​ថ្មពួក​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​តាមដាន​សុខភាព​អ្នកដំណើរ​​ឆ្លងកាត់​ព្រំដែន​នៅ​រសៀល​ថ្ងៃ​ទី​១៨ ​មីនា​នេះ​។

​ជាមួយ​គ្នា​នេះ​ ក៏មាន​ប្រភព​ថា​ ច្រករបៀង​ខាងជើង​ផ្លូវជាតិ​លេខ​៥​ចាប់ពី​ក្រុង​ប៉ោយ​ប៉ែ​ត​រហូត​ដល់​ស្រុក​ថ្មពួក​ត្រូវ​បាន​កម្លាំង​ជួរ​មុខ​កម្ពុជា​បិទ​មិន​ឲ្យ​មានការ​​ឆ្លងកាត់​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ បើ​ទោះជា​ទៅ​ព្រឹក​វិល​ល្ងាច ​ដែល​ករណី​នេះ​គេ​អះអាង​ថា​ ដើម្បី​ការពារ​ឆ្លង​​មេរោគ​កូ​វីដ-១៩)​។​

ដោយឡែក​បន្ទាត់​ព្រំដែន​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ​ពិសេស​ក្នុងស្រុក​ម៉ា​ឡៃ​ក៏មាន​ប្រភព​ថា​ ថ្នាក់លើ​តម្រូវ​ឲ្យ​បិទ​ច្រករបៀង​ទាំងអស់​ដូច​គ្នា​ តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​បន្ទាត់​ព្រំ​ដេ​ន​ស្រុក​មួយ​នេះ​ប្រជុំ​រក​ដំណោះស្រាយ​ភ្លាម​ៗ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ​នេះ ​ដោយ​អះអាង​ថា​ ពលរដ្ឋ​ដែល​ឆ្លង​ទៅ​ធ្វើការ​លើ​ដី​ថៃ​ទៅ​ព្រឹក​វិល​ល្ងាច​មាន​រហូត​ជិត​១០០០​នាក់​ ក្នុង​១​ថ្ងៃ​ៗ​ឆ្លង​តាម​ច្រករបៀង​ចំនួន​៣​ដូច​ជា​ច្រករបៀង​ចំបក់​ច្រករបៀង​ស្វាយព្រៃ​ និង​ច្រករបៀង​ស្រ​ឡង​ខ​ង​។​

តាម​ប្រភព​ដដែល​លើក​ឡើង​ទៀត​ថា បើ​បិទ​ច្រករបៀង​ទាំងអស់​ ​ប្រជា​ពលរដ្ឋ​នឹង​ជួប​កា​លំបាក​ផ្នែក​ជីវភាព​គ្រួសារ ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទៅ​ស្នាក់​នៅ​ស្រុក​ថៃ​យូរ​មិន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​តាម​ច្រករបៀង​ឡើយ ​និង​ណែនាំ​ឲ្យ​ឆ្លង​តាម​ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​។​

ជុំវិញ​ប្រភព​ព័​ត៌​មាន​ខាងលើ ​កោះសន្តិភាព​បាន​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​ពី​លោក​អ៊ុំ​ រាត្រី​ អភិបាល​នៃ​គណ​ៈអភិបាល​ខេត្តបន្ទាយមានជ័យ​ដែរ​ តែ​​ពេល​ទូរស័ព្ទ​​ចូល ​លោក​ប្រាប់​ថា​កំពុង​រវល់​ប្រជុំ​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ