ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដាននាងយូរមកហើយ លុះឃើញ​នៅ​ជាមួយកូនៗឃាត់ឆែកបែកធ្លាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០ ក្នុង​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​ទន្លេ អូ​រ​ ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ។

ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ស្រី ម៉ៅ អាយុ​៣០​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន​១២​កញ្ចក់​តូច និង​ម៉ូតូ​មួយ​គ្រឿង ប្រភេទ​កូន​ទា ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១J-០៩៧៧ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​នេះ គឺ​ស្ត្រី​ខាងលើ​ជា​មុខសញ្ញា​ចាស់ ដែល​សមត្ថកិច្ច​បាន​តាមដាន ជា​យូរ​មក​ហើយ លុះ​មក​ដល់​វេលា​យប់​កើតហេតុ កម្លាំង​បាន​តាម​មក​ឃើញ​ស្ត្រី​ខាងលើ កំពុង​តែ​ឈរ​នៅ​ក្ន​ង​វត្ត​ជាមួយនឹង​កូន​តូច​ៗ​ចំនួន​៣​នាក់​ទៀត ទើប​សមត្ថកិច្ច​សុំ​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​តូច បន្ទាប់​មក​ក៏​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​នាំ​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ហើយ ស្ត្រីជន​សង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ