ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ប្តី​ប្រពន្ធ​ទាំង​២​នាក់ សមត្ថ​កិច្ច​រក​ឃើញ​ជាង​១​គីឡូ​ឯណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៦ នៃ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បើក​ប្រតិបត្តិការ​ស្រាវ​ជ្រាវ បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន រហូត​ឈាន​ដល់​ឃាត់ខ្លួន និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៦ នៃ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បើក​ប្រតិបត្តិការ​ស្រាវ​ជ្រាវ បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន រហូត​ឈាន​ដល់​ឃាត់ខ្លួន និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១០២៥.៥៦ ។

សេចក្តីរាយការណ៍​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​ធ្វើ​ឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​០៤ ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​៖ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​-​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​ក្នុង​រាជធានី​ភ្នំពេញ គឺ​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៦) ដឹកនាំ​ដោយ​លោក​នាយករង ដាំ ឈឿ​ន និង​មានការ​សំរបសំរួល​ពី​លោក សឿ​ន មុន្នី​រ័​ត្ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការ​បើក​កិច្ច​ប្រតិបត្តិការ ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សា​ទុក​ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​ក្នុង​បទល្មើស​ជាក់ស្តែង​។

ប្រភព​ដដែល​បន្ត​ថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្តី​ប្រពន្ធ​២​នាក់ ១-​ឈ្មោះ ចុង សំ​អុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ជា​ប្តី​) និង​២-​ឈ្មោះ ឡេ ធី​ចិន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម (​ជា​ប្រពន្ធ​)​។ ដោយឡែក​ចាប់​យក​វត្ថុ​តាង​មាន​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​១០២៥.២៥​ក្រាម ។

ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​ហើយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ