ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ជីវិត​ព្រះ​គោតម​ក្នុង​សម័យ​ព្រះពុទ្ធ​កោ​នាគ​មនោ

4 ឆ្នាំ មុន

កាល​នៅ​ជា​គ្រហស្ថ ព្រះពុទ្ធ​កោ​នាគ​មនោ​មាន​ភរិយា និង​បុត្រ​ម្នាក់​រស់នៅ​ក្នុង​នគរ​សោ​ភ​វ​តី មាន​ជន្មាយុ​៣​ពាន់​ឆ្នាំ ទើប​ចេញ​បួស​ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា​៦​ខែ មាន​ដើម​ឧទុម្ពរ​ជា​ពោធិព្រឹក្ស ។ សាសនា​ព្រះ​អង្គ​មាន​អគ្គ​សាវក​២​រូប ឧបដ្ឋាក​១​រូប…

កាល​នៅ​ជា​គ្រហស្ថ ព្រះពុទ្ធ​កោ​នាគ​មនោ​មាន​ភរិយា និង​បុត្រ​ម្នាក់​រស់នៅ​ក្នុង​នគរ​សោ​ភ​វ​តី មាន​ជន្មាយុ​៣​ពាន់​ឆ្នាំ ទើប​ចេញ​បួស​ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា​៦​ខែ មាន​ដើម​ឧទុម្ពរ​ជា​ពោធិព្រឹក្ស ។

សាសនា​ព្រះ​អង្គ​មាន​អគ្គ​សាវក​២​រូប ឧបដ្ឋាក​១​រូប និង​អគ្គសាវិកា​២​រូប សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​៣​ម៉ឺន​អង្គ ។ ព្រះពុទ្ធ​អង្គ​នោះ​មាន​ព្រះ​ជន្មាយុ​ប្រមាណ​៣ ម៉ឺន​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​សមណគោតម​នៃ​យើង​ទ្រង់​កើតជា​ក្សត្រ ព្រះ​នាម​បព្វ​តៈ បាន​យាង​ទៅ​កាន់​សំណាក់​ព្រះ​សម្ពុទ្ធ ហើយ​ស្ដាប់ធម៌​ទេសនា​ដ៏​ប្រពៃ និង​បាន​បរិច្ចាគ​ទាន​ដ៏​ច្រើន​ដល់​ព្រះសង្ឃ​ព្រមទាំង​ព្រះពុទ្ធ ព្រះ​អង្គ​ទ្រង់​ព្យាករ​ថា ព្រះរាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​អនាគតកាល​ជា​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ