ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​រកឃើញបន្ថែម​១២០​ករណី អ្នក​ឆ្លង​វីរុស​ភាគច្រើន​ចេញពី​វិហារ​អ៊ីស្លាម​មួយ

4 ឆ្នាំ មុន

កូក​ឡា​ឡាំ​ពួរ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា នេះ​ថា ក្រសួង​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 ចំនួន ១២០​ករណី​បន្ថែម​ទៀត…

កូក​ឡា​ឡាំ​ពួរ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា នេះ​ថា ក្រសួង​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 ចំនួន ១២០​ករណី​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ប្រទេស​នេះ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ៦៧៣ ករណី នេះ​បើ​តាម malaymail

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Datuk Seri Dr Adham Baba បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ឯ​ក្រសួង ថា ក្នុង​ចំណោម ១២០​ករណី មាន ៩៥​ករណី ត្រូវ​បាន​ទាក់ទង​នឹង​ការ​ប្រមូលផ្តុំ​គ្នា នៅ​ឯ​វិហារ​មួយ​នៅ​តំបន់ Jamek Sri Petaling Mosque ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដែល​បាន​បើក​ដំណើរការ​ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ដែល​មាន​អ្នកចូលរួមប្រមាណ ១៦,០០០​នាក់ ក្នុង​នោះ​មានមួយចំនួនមក​ពី​ក្រៅប្រទេស ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បន្ថែម​ថា នៅ​ថ្ងៃ​អង្គារ​ទី​១៧ មីនា​នេះ មាន​អ្នកជំងឺ​២​នាក់​ហើយ បាន​ស្លាប់ ។ អ្នក​ស្លាប់​ដំបូង បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់ ជា​គ្រូ​គង្វាល នៅ​ព្រះ​វិហារ​គ្រិស្ត មួយ​កន្លែង ក្នុង​ទីក្រុង Sarawak ចំណែកឯ​អ្នក​ស្លាប់​ទី​២ គឺជា​បុរស វ័យ ៣៤​ឆ្នាំ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​បែប​សាសនា​ដ៏​ធំ​មួយ នៅ​ព្រះ​វិហារ​អ៊ី​ស្លា​ម​មួយ​កន្លែង​នៅ​តំបន់ Jamek Sri Petaling Mosque ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ