ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​រាតត្បាត​ខ្លាំង អ៊ី​រ៉​ង់​ដោះ​លែង​អ្នកទោស ៨៥.០០០​នាក់ ពី​គុក​ជា​បណ្តោះអាសន្ន

4 ឆ្នាំ មុន

រដ្ឋាភិបាល​ អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី​១៧ មីនា​នេះ​ ​បានសម្រេច​ដោះ​លែង​អ្នកទោស​ប្រមាណ ៨៥.០០០​នាក់ ជា​បណ្តោះអាសន្ន រួម​ទាំង​អ្នកទោស​នយោបាយ ក្នុង​គោលបំណង បញ្ឈប់​ការ​រីក​រាលដាល…

រដ្ឋាភិបាល​ អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី​១៧ មីនា​នេះ​ ​បានសម្រេច​ដោះ​លែង​អ្នកទោស​ប្រមាណ ៨៥.០០០​នាក់ ជា​បណ្តោះអាសន្ន រួម​ទាំង​អ្នកទោស​នយោបាយ ក្នុង​គោលបំណង បញ្ឈប់​ការ​រីក​រាលដាល នៃ​មេរោគ​ឆ្លង ក្នុង​ប្រទេស​ នេះបើ​តាម Daily Mail និង​សារព័ត៌មាន​ធំ​ៗ​​ចុះ​ផ្សាយនៅ​មុន​នេះ ។

លោក Gholamhossein Esmaili អ្នកនាំពាក្យ​តុលាការ​ បាន​និយាយ​ថា ពាក់កណ្តាល នៃ​អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង ​គឺជា​ “អ្នកទោស​ទាក់ទង​នឹង​សន្តិសុខ​” ។

អ្នកនាំពាក្យ​រូប​នេះ បាន​បន្ត​ថា “​នៅ​ក្នុង​ពន្ធនាគារ យើង​បាន​ចាត់វិធានការ​ ការពារ​ជា​មុន ដើម្បី​ទប់ស្កាត់​នឹង​ការ​ផ្ទុះ​ឡើង​នេះ​” ។

ការ​សម្រេច​ដោះ​លែង​អ្នកទោស ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នេះ ស្រប​ពេល​អង្គការសហប្រជាជាតិ ក៏​បាន​អំពាវនាវ​ដែរ​ថា អ្នកទោស​មាន​ចំនួន​ច្រើន ​ក្នុង​ពន្ធនាគារកាន់តែតូចចង្អៀត និង​អ្នកទោស​ខ្លះ​មាន​ជំងឺ ដើម្បី​កា​ត់​បន្ថយ​ការ​ឆ្លង​រីក​រាលដាល UN បាន​អំពាវនាវ​ឲ្យអ៊ី​រ៉​ង់​​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំង​អស់នោះ ។

អ្នកនាំពាក្យ​តុលាការ មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ដែល​ត្រូវ​បាន​ដោះ​លែង ហើយ​និង​ពេលវេលា​ដែល​ត្រូវ​វិល​ត្រឡប់​ចូល​ទៅ​ពន្ធនាគារ​វិញ​ទេ ។

អ៊ី​រ៉​ង់​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​មួយ​នេះ មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ សរុប​កើនឡើង​ដល់​ជិត ១៥,០០០ ​ករណី​ហើយ និង​មាន​មនុស្ស​ស្លាប់​ចំនួន​៨៥៣ នាក់ គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ