ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចស ខេ​ង​៖ មាន​សមត្ថកិច្ច​ខ្លះ​បាន​បោះបង់​ការ​រាយការណ៍​ពី​​ពលរដ្ឋ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ​ឧបក​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បាន​អះអាង​ថា​ មាន​សមត្ថកិច្ច​ខ្លះ​បាន​បោះបង់ចំពោះ​ការ​រាយការណ៍ពី​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ​ឧបក​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បាន​អះអាង​ថា​ មាន​សមត្ថកិច្ច​ខ្លះ​បាន​បោះបង់ចំពោះ​ការ​រាយការណ៍ពី​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។ ការ​លើក​របស់​សម្តេច​ស ខេ​ង បន្ទាប់​ពី​មាន​សាធារណៈជន​មួយ​ចំនួន​លើក​ឡើង​ថា សមត្ថកិច្ច​នៅ​តាម​ភូមិ ឃុំ សង្កាត់មួយ​ចំនួន​មិន​បាន​សូវ​ធ្វើការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​អះ​អា​ថា ​ចាប់ខ្លួន​ហើយ ថ្នាក់​លើក​ហើយ​គ្មាន​ចំណាត់ការ​ ។

បន្ត​​ថ្លែង​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់ អ​.​ជ​.​ប​.​គ​.​ញ​. និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ ឆ្នាំ​២០១៩​នា រ​ល្ងា​ថ្ងៃ​ទី​១៧​ខែមីនា ឆ្នាំ​២០២០​ សម្តេច​ក៏​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ដឹង​មាន​សមត្ថកិច្ច​ខ្លះ​ បាន​បោះបង់​ការ​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ បញ្ហា​នេះ ​មានរឿង​ពាក់ព័ន្ធ​ច្រើន តែ​ខ្ញុំ​មិន​ទាន់​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើការ​សហការ​
គ្នា​»​។

សម្តេច​ក៏​បាន​ស្នើ​ដល់​គ្រប់​អង្គភាព​ទាំងអស់​ ត្រូវ​រួម​គ្នា​ទប់ស្កាត់ ការ​បង្ក្រាប​បទ ល្មើស​គ្រឿងញៀន​ទាំង​អស់​ ដើម្បី​ធ្វើការ​យ៉ាងណា​កុំ​ឲ្យ​មានការ​ចរាចរណ៍​ឆ្លងកាត់ ឬ​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អត្ថបទសរសេរ ដោយ