ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន​បើក​ឆាក​សមយុទ្ធ​នាគ​មាស​2020​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដូច​ការ​គ្រោងទុក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីលាន​សមយុទ្ធ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​​ជុំ​គិរី…

ខេត្តកំពត ៖ ដូច​ការ​គ្រោងទុក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីលាន​សមយុទ្ធ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​​ជុំ​គិរី ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជា​ការ​កង​យោធពលខេមរភូមិន្ទ និង​លោក​វ៉ាង វី​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា និង​ឯកអគ្គរាជ
ទូត ឯកអគ្គរដ្ឋទូត​បរទេស​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ ។

លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​បាន​ថ្លែង​ថា នេះ​ជា​លើក
​ទី​៤​ហើយ​ដែល​កង​យោធពលខេមរភូមិន្ទ​បាន​ដើរតួ​នាទី​ជា​ស្នូល​ក្នុង​ការ​រៀបចំ​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ។ គោលបំណង​នៃ​សមយុទ្ធ​នីមួយ​ៗ បាន​ធ្វើ​ឡើងជា​លក្ខណៈ​ទ្វេភាគី ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​កងទ័ព​រំដោះប្រជាជន​ចិន សុទ្ធតែ​បាន​ឆ្លុះ​បញ្ចាំង និង​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ ការ​លើកកម្ពស់​កិច្ច​ទំនាក់ទំនង បង្កើន​ចំណង​សាមគ្គីភាព សម្ព័ន្ធមេត្រីភាព បណ្តុះ​បណ្តាល​ចំណេះដឹង ផ្លាស់​ប្តូរ​បទ​ពិសោធន៍ អភិវឌ្ឍន៍​ធនធានមនុស្ស ។ ជា​ពិសេស ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថ ភាព​កងទ័ព​ប្រទេស​ទាំង​ពីរ ។ កិច្ច​សហប្រតិបត្តិការ​ជា​លក្ខណៈ​ពហុភាគី​ឲ្យ​យោធិន​គ្រប់​រូប​ចេះ​សម្របសម្រួល ចេះ​រស់នៅ និង​ចេះ​ធ្វើការ​រួម​ជាមួយ​ជាតិ​សាសន៍​ជា​ច្រើន​ទាំង​ក្នុង​ពេល​ប្រតិបត្តិការ​ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​មិនមែន​ជា​ប្រពៃណី ។

លោកនាយ​ឧត្តម​សេនី​យ៏​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ «​សូម​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​អាយុជីវិត​ប្រជាជន​ចិន​ជា​ច្រើន​ពាន់​នាក់ ព្រមទាំង​ការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ខាង​វិស័យសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​មេរោគ​ជំងឺ​ផ្លូវដង្ហើម​វីរុស​កូ​វី​ដ​-១៩ នា​ពេល​កន្លង​មក ។ ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាងណា​ក៏​ដោយ ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ប្រជា ជន​កម្ពុជា​ទាំងមូល​នៅ​តែ​មាន​គោល​ជំហរ​មិន​ងាករេ ក្នុង​កិច្ច​សហប្រតិបត្តិការ​រឹង​មាំ រួមសុខ​រួមទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដោយ​ពុំ​មានការ​រើសអើង​ហើយ​សង្ឃឹមថា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​» ។

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ថ្លែង​បន្ថែម​ថា សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល ប្រជាជន​និង​កងទ័ព​សម្រេច​បាន​នា​ពេល​កន្លង​មក គឺ​បាន​មក​ពី​ការ​រួមចំណែក​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​មធ្យោបាយ សម្ភារ ថវិកា ក៏​ដូច​ជា​ការ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ពី​សំណាក់​រដ្ឋាភិបាលប្រជាជន និង​កងទ័ព​បណ្ដា​ប្រទេស​ជា​មិត្ត
ជា​ពិសេស​សា ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ។ សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​(​រួម​គ្នា​ប្រឆាំង​ភេរវកម្ម និង ការងារ​មនុស្សធម៌​) បាន​ធ្វើ​ឲ្យ​កង​យោធពល ខេមរភូមិន្ទ​កាន់តែ​មាន​សមត្ថភាព និង ទទួល​បាន​នូវ​ជំនាញ​ថ្មី​ៗ​បន្ថែម​ទៀត លើ​ប្រតិបត្តិការ​ចម្រុះ​ជាតិ​សាសន៍​នេះ ។

លោក វ៉ាង វី​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថាការ​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ដែល​ជា​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា ។ កម្ពុជា ចិន មាន​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា​យូរ​មក​ហើយ ជួយ​យក​អាសារ​គ្នា ទៅ​វិញ​ទៅ​មក ។ នៅ​ក្នុង​ពេល​នេះ​ព្រះមហាក្សត្រ​កម្ពុជា​និង​សម្តេចម៉ែ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​រាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះ​អង្គ​ជួយ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩ និង​សម្តេច​តេ​ជោ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ជាមួយ​រដ្ឋាភិបាល​ចិន លើ​ការ​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​កូ​រ៉ូ​ណា​ឬ​កូ​វី​ដ​១៩ ។

ភាគី​ចិន​បន្ត​ជួយ​កម្ពុជា​លើ​ការ​ទប់ស្កាត់​កូ​វី​ដ​១៩​នេះ ដោយ​លោក​មាន​ជំនឿ​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០​និង​ទទួល​បាន​ជោគជ័យ ហើយ​មិត្តភាព​ចិន​-​កម្ពុជា​នៅ​ស្ថិត​ស្ថិរ​ជា​អមតៈ ។ លោកនាយ​ឧត្តម​សេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​មាន​ប្រសាសន៍​បញ្ជាក់​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃ​ទី​១៤-៣១ មីនា​២០២០ និង​មាន​វិញ្ញាសា​សមយុទ្ធ​រួម​គ្នា​សង្គ្រោះ​គ្រោះ​មហន្តរាយ ការងារ​មនុស្សធម៌​និង​ការ​រួម​គ្នា​ប្រឆាំង​ភេរវកម្ម ។
ការ​ប្រើ​កម្លាំង​កងទ័ព​ចិន​មាន​ចំនួន​២៦៥ នាក់ ។ ចំពោះ​កង​យោធពល​ខេ​មរ​មិ​ន្ទ មាន​ចំនួន​២៧៤៦​នាក់ កម្លាំង​ធ្វើ​សមយុទ្ធ​ជាង​៤០០​នាក់ ៕ ​

អត្ថបទសរសេរ ដោយ