ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ម ជុង​អ៊ុ​ន ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​យោធា

4 ឆ្នាំ មុន

លោក​គី​ម ធ្វើ​ស​ន្ទ​រក​ថា​ជា​សាធារណៈ​លើក​ដំបូង នៅ​កូរ៉េ​ខាងជើង​នៅ​ក្នុង​ខួប​លើក​ទី100 នៃស្ថាបនិក​គី​ម​អ៊ី​សុង ​នៅ​ថ្ងៃ​ទី១៥ ខែមេសា​ ឆ្នាំ២០១២ ។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ ការ​អភិវឌ្ឍន៍នុយក្លេអ៊ែរ…

លោក​គី​ម ធ្វើ​ស​ន្ទ​រក​ថា​ជា​សាធារណៈ​លើក​ដំបូង នៅ​កូរ៉េ​ខាងជើង​នៅ​ក្នុង​ខួប​លើក​ទី100 នៃស្ថាបនិក​គី​ម​អ៊ី​សុង ​នៅ​ថ្ងៃ​ទី១៥ ខែមេសា​ ឆ្នាំ២០១២ ។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ ការ​អភិវឌ្ឍន៍នុយក្លេអ៊ែរ និង​កម្មវិធី​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​បាន​បន្ត ហើយ​លូតលាស់​យ៉ាង​ឆាប់រហ័ស​។ មាន​តេស្ត​នុយក្លេអ៊ែរ​បួន​ទៀត ត្រូវ​បាន​ធ្វើសរុប​ទាំងអស់ គឺ​មាន៦ ​។

North Korean leader Kim Jong Un reacts during the long-range strategic ballistic rocket Hwasong-12 (Mars-12) test launch in this undated photo released by North Korea’s Korean Central News Agency (KCNA) on May 15, 2017. (KCNA/Reuters)

តើ​ការ​សា​ល្បង​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងជើង​ទទួល​បាន​ជោគជ័យ​អ្វីខ្លះ?
ព្យុ​ង​យ៉ាង បាន​លើក​ឡើង​ថា ខ្លួន​បាន​ជោគជ័យទៅ​លើ​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដែល​អាច​ប្រើ​ជាមួយ​មី​ស៊ី​ល​ចំងាយ​ឆ្ងាយ ។ តែ​អ្នកជំនាញ​នៅ​តែ​មានគំនិត​យល់​ខុស​គ្នា នៅឡើយ​ទៅ​លើ ភាព​ទំនើប របស់​កម្មវិធី​នុយ​ក្លេ​អែរ​នេះ​។

រយៈ​ចម្ងាយ​មី​សីល​របស់​កូរ៉េ​ខាងជើង​បាន​កើនឡើង​ ។ នៅ​ក្នុង​ឆ្នាំ២០១៧ ពួក​គេ​តេស្ត​លើមី​ស៊ី​បី​បួន​លើក​ហើយ​ពួក​គេ​បាន​និយាយ​ថា​ ពួក​គេ​បាន​ធ្វើតេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប ​ដែល​អាច​ទៅ​ដល់​សហរដ្ឋអាមេរិក​ ។ វា​នាំ​ទៅ​កាន់​ភាព​តានតឹង​ជាមួយនឹង​រដ្ឋបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ និង​ទណ្ឌកម្ម ពី​អង្គការសហប្រជាជាតិ​។
ជម្លោះ​រវាង​ភាគី​ទាំង​សងខាង កើនឡើង រវាង​លោក​ត្រាំ​និង​លោក​គី​ម​។

ក្នុង​ជម្លោះ​​ ពាក្យ​សំដី​ខ្លាំងក្លា លោក​ត្រាំ​បាន​ហៅ​មេដឹកនាំ​កូរ៉េ​ខាងជើងថា ​ជា​បុរស​រ៉ុ​ក្កែ​ត មាន​បេសកកម្ម​ប្រល័យពូជសាសន៍ ហើយ​លោក​គី​ម បាន​ហៅ​មេដឹកនាំ​របស់ សហរដ្ឋអាមេរិក​ថា ជា​មនុស្ស​ដែល​មាន​បំណង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ច្របូកច្របល់​។

កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។ សូមរំលឹកថា៖ មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន ​៖ ចរិត​នយោបាយ ​និង​ជីវិត​ស្នេហា

អត្ថបទសរសេរ ដោយ