យល់ដឹង ៖ ការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណទៀតទាត់អាចជួយកាត់បន្ថយជាសំខាន់នូវអត្រាប្រឈមនឹងជំងឺមហារីកពោះវៀន ។ គ្រាន់តែធ្វើសកម្មភាពដូចជាការដើរឲ្យបាន៣០នាទីក្នុង១ថ្ងៃ នឹងកាត់បន្ថយនូវឱកាសនៃការលូតលាស់របស់Polyps(ការដុះសាច់ខុសពីប្រក្រតីដែលក្រោយមកអាចក្លាយជាមហារីក)បាន១/៣។
បណ្តាក្រុមអ្នកវិទ្យាសាស្រ្តមកពីមហាវិទ្យាល័យវេជ្ជសាស្រ្តរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានរកឃើញថា អ្នកដែលហាត់ប្រាណជាប្រចាំនិងទៀងទាត់ពេល ប្រឈមនឹងការរីកធំរបស់Polyps(ការដុះសាច់ខុសពីប្រក្រតី)មិនដល់៣០%។ អ្នកហាត់ប្រាណទៀងទាត់ អត្រានៃការលូតលាស់Polypsមានមិនដល់១៦%នោះទេ ។
ការសិក្សាលើកនេះផងដែរដែលចុះផ្សាយនៅក្នុងព្រឹត្តិបត្រBritish Journal of Cancerក៏បានពិនិត្យមើលទិន្នន័យនៃការបោះពុម្ពផ្សាយពីលើកមុនចំនួន២០ផងដែរ។ វេជ្ជបណ្ឌិតខាលីន វ៉ូលីនអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖«ការធ្វើលំហាត់ប្រាណផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាងរួមមានជួយបង្កើនកម្លាំងប្រព័ន្ធភាពស៊ាំ បន្ថយការរលាកនៅក្នុងពោះវៀន ព្រមទាំងបន្ថយកម្រិតអាំងស៊ុយលីនផងដែរ។ ជំងឺមហារីកពោះវៀនជាប្រភេទជំងឺសាមញ្ញលំដាប់ទី៣ តែក្នុងចំណោមស្រ្តីវិញគឺស្ថិតនៅលំដាប់ទី២ ។
វេជ្ជបណ្ឌិតខាលីន វ៉ូលីន បានបញ្ជាក់ថា៖«យើងបានដឹងជាយូរមកហើយថា បែបបទនៃការរស់នៅដែលពោរពេញទៅដោយសកម្មភាពពិតជាអាចប្រឆាំងនឹងជំងឺមហារីកបាន តែការសិក្សានេះគ្រាន់តែជាលើកដំបូងប៉ុណ្ណោះ ។ យើងសង្ឃឹមថា លទ្ធផលទាំងនេះនឹងលើកទឹកចិត្តមនុស្សកាន់តែច្រើនឡើងចូលរួមទទួលយកអត្ថប្រយោជន៍ពីការហាត់ប្រាណជាប្រចាំ»៕
ចែករំលែកព័តមាននេះ