ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះអ្នកស្ទាត់ជំនាញក្តី​ គួរ​ប្រយ័ត្ន​សុវត្ថិ​ភាព​​ឱ្យ​បាន​ខ្ពស់​​បំផុត

4 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ជា​មនុស្ស​មាន​ទេព​កោសល្យ​ខាង​ច្នៃគ្រឿងផ្ទុះ​​សម្រាប់​យក​ទៅ​បំផ្ទុះយក​ត្រី​​ក្នុង​ក្នុង​ព្រែក ស្រាប់តែពេលនេះ​​បាន​ភ្លាត់​ស្នៀត​ផ្ទុះ​ បណ្តាល​​ឱ្យ​ដាច់​.​កដៃ​ខាងស្តាំ ​ពេល​គាត់​កែ​ច្នៃ​ផាវ​ដាក់​កំប៉ុង​ត្រីខ ដើម្បី​យក​ទៅ​បំផ្ទុះ​យក​ត្រី​ម្តងទៀត​ ។ បុរស​រង​គ្រោះ​ឈ្មោះរ៉​ន…

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ជា​មនុស្ស​មាន​ទេព​កោសល្យ​ខាង​ច្នៃគ្រឿងផ្ទុះ​​សម្រាប់​យក​ទៅ​បំផ្ទុះយក​ត្រី​​ក្នុង​ក្នុង​ព្រែក ស្រាប់តែពេលនេះ​​បាន​ភ្លាត់​ស្នៀត​ផ្ទុះ​ បណ្តាល​​ឱ្យ​ដាច់​.​កដៃ​ខាងស្តាំ ​ពេល​គាត់​កែ​ច្នៃ​ផាវ​ដាក់​កំប៉ុង​ត្រីខ ដើម្បី​យក​ទៅ​បំផ្ទុះ​យក​ត្រី​ម្តងទៀត​ ។ បុរស​រង​គ្រោះ​ឈ្មោះរ៉​ន ហៀ​ប អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​សំ​រ៉​ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ​​មូលហេតុ​ព្រោះតែ​ខុស​បច្ចេកទេស​។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​ បុរស​ខាងលើ ​តែងតែ​ច្នៃ​គ្រឿងផ្ទុះ​ទៅ​បំផ្ទុះ​យក​បានត្រី​ពី​ក្នុង​បឹង​និង​ព្រែក​បានជា​បន្តបន្ទាប់​ ដោយ​ប្រើ​រូបភាព​ផ្សេង​ៗ​ ។ តែ​នៅ​ថ្ងៃ​កើតហេតុ​ជា​លើក ចុង​ក្រោយ​ថ្ងៃ​ទី​១៦ ខែមីនា វេលា​ម៉ោង​១​ គាត់បាន​យក​ផាវ​មក​ច្នៃ​ជា​គ្រឿង​បំផ្ទុះម្តងទៀត​។

ដោយ​សារ​គាត់​បាន​យក​ផាវ​ធំ​ៗ​ជា​ច្រើន​គ្រាប់​ មក​ដាក់​ក្នុង​កំប៉ុង​ត្រីខ​និង​បាន​យក​ទៅបំផ្ទុះ​នៅ​ទឹក​ព្រែក​ដើម្បី​យក​ត្រី​។ នៅ​ពេល​ទៅ​ដល់​ព្រែក​គាត់​ ក៏​បាន​ដុត​រំសេវ​ផាវ​ដែល​ដាក់​ក្នុង កំប៉ុង​ត្រីខ ដើម្បី​គប់​ចូល​ទឹក​ព្រែក​តែ​គប់​មិន​ទាន់​ ក៏​ត្រូវ​ផ្ទុះ​នៅ​លើ​ដៃ​ដែ​កំពុង​តែ​កាន់​បណ្តាល ផ្ទុះ​នៅ​និង​លើ​ដៃ​របួស​ដាច់​.​កដៃ​មួយ​កំណាត់​ត្រឹម​ខាងស្តាំ​។

នគរបាល​មូលដ្ឋាន​ឃុំ​ឃ្សឹ​មបាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​បុរស​រង​គ្រោះ​បាន​ច្នៃ ផាវ​ទៅ​បំផ្ទុះ​យក​ត្រី​នៅ​ព្រែក​តែ​ម្នាក់ឯង ហើយ​ក៏​ជួប​ហេតុការណ៍​ផ្ទុះ និង​ត្រូវ​របួស​តែ​ម្នាក់ឯង ដោយ​ដាច់​.​ក ដៃ តែ​មិន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ ដូច្នេះ សូមបងប្អូនមាន​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។

អត្ថបទសរសេរ ដោយ