ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​ និង​លោក​ជំទាវ​ប្រគេន​គ្រឿង​បរិក្ខារ​ចូលរួម​បិណ្ឌ​ទី​៥​វត្ត​ចំនួន​១៩​នៅ​ស្រុក​បាកាន​ និង​ស្រុក​កណ្ដៀង

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិ​ណ្ឌ​តាម​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​ដូនតា​មក​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កញ្ញា ​ត្រូវ​នឹង​ថ្ងៃ​៥​រោ​ជ ​ខែភទ្របទ លោក​ស៊ុ​យ សែ​ម​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ និង​លោក​ជំទាវ​ជា ខេ​ង​ ព្រមទាំង​សហការី​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​ទៀត

ខេត្តពោធិ៍សាត់ ​៖ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិ​ណ្ឌ​តាម​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​ដូនតា​មក​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កញ្ញា ​ត្រូវ​នឹង​ថ្ងៃ​៥​រោ​ជ ​ខែភទ្របទ លោក​ស៊ុ​យ សែ​ម​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ និង​លោក​ជំទាវ​ជា ខេ​ង​ ព្រមទាំង​សហការី​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​ទៀត បាន​នាំ​យក​គ្រឿង​បរិក្ខា​រទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៩​​វត្ត​​នៅ​ស្រុក​បាកាន​ និង​ស្រុក​កណ្ដៀង​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេ​ណ​ទី​៥​។​

ក្នុង​ឱកាស​នោះ​លោក​ខួ​យ សុខា​ ប្រធាន​ក្រុមប្រឹក្សា​និង​លោក​ម៉ក់ រ៉ា ​អភិបាលរង​ខេត្ត​ក៏បាន​អញ្ជើញ​ចូលរួម​ផង​ដែរ ។ ​

លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​ និង​លោក​ជំទាវ​ព្រមទាំង​ប្រតិភូ​អមដំណើរ​ទាំងអស់​បាន​អញ្ជើញ​អុជ​ទៀន​​ធូប រាប់បាត្រ សូត្រ​មន្ត​ចំរើន​ព្រះ​បរិត្ត​ និង​វេរប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនា​។ ​បន្ទាប់​មក​បាន​ប្រគេន​​គ្រឿង​បរិក្ខារ​ចូលរួម​បុណ្យកាន់បិណ្ឌ​វេ​ណ​ទី​៥​ដល់​វត្ត​ចំនួន​១៩​ក្នុង​នោះ​ស្រុក​បាកាន​១០​វត្ត មាន​វត្ត​បាកាន​,​វត្ត​ក្ដាត​,​វត្ត​ដូង​ជ្រុំ​,​វត្ត​តា​លោ​,​វត្ត​ផ្លូវ​មាន់​,​វត្ត​ជ្រែ​,​វត្ត​ឈូកសរ​,​វត្ត​ស្វាយដូនកែវ​,​វត្ត​ថ្មី​និង​វត្ត​រំលេច​។ ​

ស្រុក​កណ្ដៀង​០៩​វត្ត មាន​វត្ត​សន្សំ​កុស​ល្យ​,​វត្ត​ពោធិ​វង្ស​,​វត្ត​កោះ​ជុំ​,​វត្ត​ក្ងាន​,​វត្ត​ឯក​រង្សី​,​វត្ត​ទេព​សន្យា​,​វត្ត​ក្ដី​ឧត្តម​,​វត្ត​ធម្ម​សិរី​មង្គល​និង​វត្ត​លៀប ដោយ​ក្នុង​មួយ​វត្ត​ៗ​ទទួល​បាន​អង្ករ​១០០​គ​ក្រ​,​ស្កសរ​៥០​គ​ក្រ​,​មី​០៥​កែស​,​ត្រីខ​០១​កែស​,​ទឹកដោះគោ​ខាប់​០១​កែស​,​ទឹកក្រូច​០៣​កែស​,​ទឹកបរិសុទ្ធ​អូ​រ៉ា​ល់​០៥​កែស​,​ប្រេងឆា​០១​ធុង​,​ម្ស៉ៅ​សាប៊ូ​០១​កែស​និង​ថវិកា​០១​លាន​រៀល​។ ​ជូន​តា​យាយ​៤០០​នាក់​ម្នាក់​អាវ​០១​ខោ​ ឫ​សំពត់​០១,​សាប៊ូ​ម្ស៉ៅ​០១​ថង់ ​និង​ថវិកា​១០.០០០​រៀល​។​ ចំណែក​ពុទ្ធបរិស័ទ​និង​កងកម្លាំង​សន្តិសុខ​សរុប​ប្រមាណ​១០០០​នាក់​ម្នាក់​ៗ​ក៍​ទទួល​បាន​សាប៊ូ​ម្ស៉ៅ​០១​ថង់​ផង​ដែរ​ ៕​