ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ កម្ពុជា​មិន​ទាន់​មានការ​រាតត្បាត​ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​សាធារណៈជន​ជ្រាប​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​មានការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​ពេល​នេះ ​កម្ពុជា​មិន​ទាន់​មានការ​រាតត្បាត​ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​សាធារណៈជន​ជ្រាប​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​មានការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​ពេល​នេះ ​កម្ពុជា​មិន​ទាន់​មានការ​រាតត្បាត​ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ ។ ករណី​ទាំងអស់​សុទ្ធតែ​នាំ​មក​ពី​ក្រៅប្រទេស ។

សេចក្តី​ប្រកាស​បាន​បន្ត​ថា ដោយ​មានការ​សម្រេច​ពី​រដ្ឋាភិបាល ក្រសួងសុខាភិបាល​សហការ​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នឹង​ប្រើប្រាស់​សណ្ឋាគារ Great DUKE (​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ ) ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ។

ដើម្បី​បញ្ចៀស​នៅ​ការ​ចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ​រដ្ឋាភិបាល​ឲ្យ​ក្រសួងសុខាភិបាល​សហការ​ជាមួយ​កងកម្លាំង​នៃ​សុខាភិបាល​កង​យោ​ធន​ពល​ខេមរភូមិន្ទ​របស់​ក្រសួងការពារជាតិ និង​កងកម្លាំង​សុខាភិបាល​នៃ​នគរបាល​ជាតិ​របស់​ក្រសួងមហាផ្ទៃ រួមសហការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ក្រសួងសុខាភិបាលអំពាវនាវ ប្រជាពលរដ្ឋយយើងថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនប្រាណជាប់ជាប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ