ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបាត់កូន២នាក់​ ម្តាយដើររក និង​សួរគេ ទំរាំតែដឹងហួសពេលបាត់ទៅហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​បាន​លង់ទឹក ហើយ​លិច​បាត់​នៅ​ក្នុង​រណ្តៅ​ក្បែរ​វត្ត​សំរោង​កណ្តាល អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ក្រុម​គ្រួសារ និង​អ្នកស្រុក​បាន​នាំ​គ្នា​រាវរក​សព​ឃើញ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​បាន​លង់ទឹក ហើយ​លិច​បាត់​នៅ​ក្នុង​រណ្តៅ​ក្បែរ​វត្ត​សំរោង​កណ្តាល អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ក្រុម​គ្រួសារ និង​អ្នកស្រុក​បាន​នាំ​គ្នា​រាវរក​សព​ឃើញ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ទឹក​រណ្តៅ​ខាងកើត​ភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ម្នាក់​ឈ្មោះ​ឆេ​ង ភា​និ​ត អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ​មឿង ឆេ​ង អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ និង​ម្តាយ​ឈ្មោះ​ឡូញ សា​រិ​ន អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ុ​យ ប៊ុ​ន​ថេ​ង អាយុ​៦​ឆ្នាំ​មាន​ឪពុក​ឈ្មោះ​សាំង វុ​ទ្ធី អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ និង​ម្តាយ​ឈ្មោះ​មឿង សុខ​គា អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី ។ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​នេះ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​ទាំង​២​នាក់​បាន​ទៅ​បិណ្ឌ​បាត្រ​ជាមួយ​ព្រះសង្ឃ លុះ​ពេល​ត្រឡប់​មក​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ខណៈ​ពេល​ដែល​ព្រះសង្ឃ​កំពុង​តែ​ឆាន់ ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​នោះ​នាំ​គ្នា ទៅ​លេង​ទឹក​រណ្តៅ​នៅ​ខាងកើត​វត្ត ហើយ​ក៏​លង់ទឹក​លិច​បាត់​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ដោយសា​តែ​បាត់​កូន ទើប​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​រង​គ្រោះ​ឈ្មោះ​ឆេ​ង ភា​និ​ត និង​ក្មួយ​ក៏​បាន​នាំ​គ្នា​ផ្អើល​ឆោឡោ​ដើរ​រក និង​សួរនាំ​ក្មេង​ៗ​ក៏​ដឹង​ថា ទៅ​លេង​ទឹក​រណ្តៅ ខណៈនោះ​ក្រុម​គ្រួសារ​ក៏​បាន​ប្រទះ​ឃើញ​ខោអាវ​ក្មេង​ប្រុស​រង​គ្រោះ​នៅ​មាត់​រណ្តៅ ហើយ​ក៏​នាំ​គ្នា​ចុះ​រាវរក​រហូត​ឃើញ​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល រួច​យក​មក​ផ្ទះ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ