ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ព្រំដែន​កម្ពុជា​ទៅ​វៀតណាម​មានកំ​ដៅ​សង្ស័យ វៀតណាម​រុញ​មក​វិញ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​អាល់​ហ្សេ​រី និង​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម តាម​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ ត្រូវ​បាន​សមត្ថកិច្ច​វៀត​ណាម​បញ្ជូន​មក​កម្ពុជា​វិញ…

ខេត្តស្វាយរៀង ៖ ជនជាតិ​អាល់​ហ្សេ​រី និង​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម តាម​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ ត្រូវ​បាន​សមត្ថកិច្ច​វៀត​ណាម​បញ្ជូន​មក​កម្ពុជា​វិញ ហើយ​ត្រូវ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តស្វាយរៀង​។

ដោយ​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ទៅ​លើ​ការ​ទប់​ស្កាត់ និង​ការ​បង្ការ​នៃ​ការ​ឆ្លង​រាលដាល​។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា បាន​បញ្ជាក់​ថា ក្រោយ​ពី​យក​កំហាក​របស់​ជនជាតិ​អាល់​ហ្សេ​រី និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​លទ្ធផល គឺ​ពួក​គេ​ទាំង​ពីរ​នាក់​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩​។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា សមត្ថកិច្ច​វៀតណាម​រក​ឃើញ​ជនជាតិ​អាល់​ហ្សេ​រី និង​ស្ត្រី​ខ្មែរ​មានកំ​ដៅ​ឡើង​ក៏​រុញ​មក​កម្ពុជា​វិញ មន្ត្រី​ច​ត្តា​ឡី​ស​ក្ក័​យើង​ក៏​បាន​ពិនិត្យ​ឃើញ​មានកំ​ដៅ​៣៨.៥c° ក្តៅ ហើយ​ក្អក មាន​ហៀរ​សំបោរ ទើប​បញ្ជូន​ទៅ​ដាក់​បន្ទប់​ដាច់​ដោយឡែក ដើម្បី​តាមដាន​ជំងឺ​។

លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​១៥ ខែមីនា បុរស​ជនជាតិ​អាល់​ហ្សេ​រី​និង​មិត្ត​ស្រី បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បន្ទាប់​ពី​លទ្ធផល​ពី​វិទ្យាស្ថាន​បា​ស្ទ័​រ បញ្ជាក់​​ថា អវិជ្ជមាន រីឯ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​៤​នាក់​ទៀត ក៏​បាន​អនុញ្ញាត​ឱ្យ​ចេញពី​សណ្ឋា​គារ​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ចែកចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​យោង​ទៅ​លើ​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ជា​មុន​សិន ចៀសវាង​ការ​ផ្សាយ​នូវ​​ព័ត៌មាន​មិន​ពិត​អាច​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ