ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹ​កនាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ជួប​ពិ​ភាក្សា​ជា​មួយ​មន្ត្រីគយ​ថៃ​​ដើម្បី​ដោះ​ស្រាយ​រឿង​ទំនិញ​របស់​អាជីវករ​ខ្មែរ​ដែល​ភាគី​ថៃ​ចាប់ទុក​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ថ្នា​ក់ដឹកនាំ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​គយ​ថៃ​នារ​សៀល​ម៉ោ​ ង​៣ថ្ងៃ​ទី១២ កញ្ញា ២០១៤ នៅ​ច្រក​ខ្លង​លឹក ស្ថិតក្នុង​​ស្រុកអា​រញ្ញ​ ខេត្តស្រះ​កែវ​ ប្រទេ​ស​ថៃ ។​ ជាលទ្ធ​ផល​​គឺ​ភាគី​​ថៃបាន​និយាយ​ថា​ ​និង​​​ប្រគល់​អីវ៉ាន់​ដែល​ចាប់​ប៉ុន្មាន​​​​​​​​​​​​​ឱ្យ​មក​ក្រុម​អាជីវករខ្មែ​រ​វិញ​តែ​ត្រូវ​បង់​ពន្ធ​និង​ធ្វើ​កិច្ច​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ថ្នា​ក់ដឹកនាំ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​គយ​ថៃ​នារ​សៀល​ម៉ោ​ ង​៣ថ្ងៃ​ទី១២ កញ្ញា ២០១៤ នៅ​ច្រក​ខ្លង​លឹក ស្ថិតក្នុង​​ស្រុកអា​រញ្ញ​ ខេត្តស្រះ​កែវ​ ប្រទេ​ស​ថៃ ។​ ជាលទ្ធ​ផល​​គឺ​ភាគី​​ថៃបាន​និយាយ​ថា​ ​និង​​​ប្រគល់​អីវ៉ាន់​ដែល​ចាប់​ប៉ុន្មាន​​​​​​​​​​​​​ឱ្យ​មក​ក្រុម​អាជីវករខ្មែ​រ​វិញ​តែ​ត្រូវ​បង់​ពន្ធ​និង​ធ្វើ​កិច្ច​សន្យា​​បញ្ឈប់​ការ​នាំ​ចូល​​ទំនិញ​ដែល​​រំលោភ​កម្មសិទ្ធិ​បញ្ញា​​​។

លោក​ គោស៊ុំ ​សារឿត​ អភិបាល​ខេត្ត​បន្ទាយ​មាន​​ជ័យ​បាន​ប្រាប់​ថា​​ក្រោយ​ពេល​ដែល​តំណាង​អាជីវករ​ខ្មែរ​ដែល​លក់​អីវ៉ាន់​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​ត្រូវ​បាន​មន្ត្រី​គយ​ថៃ​ចាប់​ទំនិញ​រយះ​ពេល​២ថ្ងៃ​ជាប់​គ្នា​កាល​ពី​ថ្ងៃ​ទី​១១​ដល់​  ថ្ងៃ​ទី​១​២​ កញ្ញា​ ២០១៤​ដែល​ភាគី​បាន​ចាប់​ទំនិញ​ក្នុង​ប្រ​មាណ​ជាង​១០​ឃ្លាំង​អស់​ប្រ​មាណ​៤០០លាន​បាត​ស្មើនិង១២​លាន​ដុល្លា​រ​សហរ​ដ្ឋអារិក​ ។​ លោក​បាន​បន្ត​ទៀត​ថា​ក្រោយ​ពេល​មន្ត្រី​ថៃ​ចាប់​ទំនិញ​អាជីវ​ករ​ខ្មែរ​នៅ​ផ្សា​រុង​ក្លឿ​ប្រ​ទេស​ថៃ​អាជីករ​បាន​ធ្វើ​កា​ដាក់​ញាត្ត​ជូន​អា​ជ្ញាធរ​ក្រុង​និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ឱ្យ​បា​ន​ជ្រាប​គឺ​អាជីវ​គ្រោង​សុំ​ធ្វើ​បាតុ​កម្ម​បិត​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ដើម្បី​បិទ​មិន​​​​​​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​ដូច​គ្នា​ដើម្បី​ឱ្យ​អាជ្ញា​ធរ​​ដោះ​ស្រាយ​ជូន​ចំពោះ​ទំនិញ​អាជី​ក​រខ្មែរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ដែល​ត្រូវ​មន្ត្រី​គយ​ថៃ​ចាប់​អស់​រយះពេ​ល២​ថ្ងៃនេះ ដោយ​​មន្ត្រី​គយ​ថៃ​បាន​ចោទ​ប្រកាន់​ថា​​ទំនិញដែល​ក្រុម​អាជីវករ​ខ្មែរ​នាំ​ចូល​ទៅ​ទាំង​អស់​ជា​ទំនិញ​គេចពន្ធ​នាំចូល​មកលក់​ហើយ​រំលោភ​កម្មសិទ្ធិ​បញ្ញា ។

លោក គោ​ ស៊ុំ​សារឿ​ត​បាន​បន្តថា​ក្រោយ​ពេល​តំណាង​អាជីវករ​មក​ជួប​ហើយ​ លោក​ក៏​បាន​ទៅ​ជួប​ពិភា​​ក្សា​ជា​មួយ​មន្ត្រី​គយ​ច្រក​ខ្លងលឹក​ប្រទេស​ថៃរយះ​ពេល​ជាង​១ម៉ោង​គឺមន្ត្រី​គយ​ថៃ​បាន​ឆ្លើយ​តប​មក​វិញ​ថា​ទំនិញ​គេ​និង​ប្រគល់​ជូន​ទៅ​ម្ខាស់​ដើម​វិញ​ដោយ​​មិន​ឱ្យ​ខូច​ខាត​ឬ​បាត់​​បង់អ្វី​ឡើយ​ក៍ប៉ុន្តែ​ទំនិញ​ទាង​នេះ​ជា​ទំនិញ​គេច​ពន្ធ​ត្រូវ​កំណត់​ឱ្យ​បង់​​ពន្ធ​​និងធ្វើកិច្ចស​ន្យាបញ្ឈប់​​ការ​​នាំចូល​​ទំនិញ​​រំលោភកម្ម​សិ​ទ្ធិបញ្ញា​​​បន្តទៀត។