ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩៖ ថៃផ្អាកពិធីចូលឆ្នាំ មាន​ផែន​ការបិទសាលា បា​ និងរោងកុន

4 ឆ្នាំ មុន

ដំណឹងចុងក្រោយបង្ហាញថា ថៃមានគម្រោងនឹងផ្អាកការប្រារព្ធពិធីចូលឆ្នាំសង្ក្រាន្ត ហើយបិទសាលារៀន រោងកុន និងបា ទូទាំងប្រទេស ដើម្បីទប់ទល់ជាមួយនឹងការរាលដាលនៃមេរោគកូវីដ-១៩ ។ នេះបើតាម សេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ…

ដំណឹងចុងក្រោយបង្ហាញថា ថៃមានគម្រោងនឹងផ្អាកការប្រារព្ធពិធីចូលឆ្នាំសង្ក្រាន្ត ហើយបិទសាលារៀន រោងកុន និងបា ទូទាំងប្រទេស ដើម្បីទប់ទល់ជាមួយនឹងការរាលដាលនៃមេរោគកូវីដ-១៩ ។ នេះបើតាម សេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ ។

រដ្ឋាភិបាលថៃមានគម្រោងបែបនេះ បន្ទាប់ពីចំនួនអ្នកឆ្លងមេរោគថ្មី មានការកើនឡើងរហ័សនៅថ្ងៃចន្ទនេះ ​ដោយមានចំនួន​រហូត ដល់​៣៣​ករណី​ ដល់១៤៧ករណី ។ ចំណែកប្រជាជនបាននាំគ្នាសម្រុកទិញទំនិញ ។

សង្ក្រាន្តនៅប្រទេសថៃនឹងមិនធ្វើ នៅថ្ងៃទី១៣ ដល់១៥ ខែមេសា ទេ ។ ចំណែកពេលវេលាពិតប្រាកដ នឹងត្រូវជូនដំណឹងជាក្រោយទៀត ។ រដ្ឋាភិបាលថៃនិយាយថា ​គ្រោះថ្នាក់ដោយ​សារមេរោគ​កូវីដ-១៩ គឺ​ជាអាទិភាពរបស់ប្រទេសថៃ ៕

អត្ថបទសរសេរ ដោយ