ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ថា កុំ​ខ្ជះខ្ជាយ​លុយ​ពេក ព្រោះតែ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ប្រៀប​ដូច​ជា​កំពុង​តែ​រត់ប្រណាំង​គ្នា ដើម្បី​ទៅ​ទិញ​ទំនិញស្តុក​ទុក​តាម​ផ្ទះ​មិន​ថា ជា​ក្រដាសអនាម័យ ឬ​ទឹក​លាងដៃ​ទេ ខណៈ​ដែល​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​រាតត្បាត​ទៅ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ។ ជាក់ស្តែង វា​ជា​រឿង​មូលដ្ឋាន​ដែល​មនុស្ស​គ្រប់​រូប​គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ស្ថាន​ការ​ដែល​មិនល្អ​នេះ…

មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ប្រៀប​ដូច​ជា​កំពុង​តែ​រត់ប្រណាំង​គ្នា ដើម្បី​ទៅ​ទិញ​ទំនិញស្តុក​ទុក​តាម​ផ្ទះ​មិន​ថា ជា​ក្រដាសអនាម័យ ឬ​ទឹក​លាងដៃ​ទេ ខណៈ​ដែល​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​រាតត្បាត​ទៅ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ។

ជាក់ស្តែង វា​ជា​រឿង​មូលដ្ឋាន​ដែល​មនុស្ស​គ្រប់​រូប​គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ស្ថាន​ការ​ដែល​មិនល្អ​នេះ ដូច​ជា​ទិញ​ទុក​នូវ​អាហារ ឬ​ទឹកបរិសុទ្ធ ព្រមទាំង​ឱសថ​ផ្សេង​ៗ ជា​ពិសេស​សម្ភារៈ​សម្រាប់​របួស ឬ​ការ​គ្រិច​ដៃជើង​ជាដើម ។

យោង​ទៅ​តាម​អ្នកស្រី រេ​ជី​ណា ផេ​ប (Regina Phelps) ដែល​ជា​អ្នក​រៀបចំ​ផែនការ​ពេល​មាន​ជំងឺ​រាតត្បាត និង​ជា​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​រឿង​អាសន្ន​បាន​ប្រាប់​មក​ថា ខាងក្រោម គឺជា​អ្វី​ដែល​មនុស្ស​មិន​គួរ​ខ្ជះខ្ជាយ​លុយ ៖

១. អាហារ​ដែល​អ្នក​មិន​ដែល​ទទួលទាន ៖
អ្នកស្រី​បាន​ប្រាប់​មក​ថា មនុស្ស​ភាគច្រើន​ចូល​ចិត្ត​បោះ​នំចំណី​ដែល​ខ្លួន​មិន​ដែល​ទទួលទាន​ចូល​ក្នុង​កន្ត្រក ដើម្បី​មាន​អារម្មណ៍​សុវត្ថិភាព ទោះជា​ពួក​គេ​ទិញ​វា​ទៅ​ខ្ជះខ្ជាយ​ក៏​ដោយ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ទិញ​នូវ​អ្វី​ដែល​អ្នក​នឹង​ទទួលទាន​ពិតមែន ។

២. ម៉ាស់​មុខ ៖
អ្នកជំនាញ​ជា​ច្រើន​វិស័យ​បាន​ប្រាប់​មក​ថា ជាក់ស្តែង ប្រសិនបើ​អ្នក​មិន​ឈឺ​ទេ​នោះ ឬ​កំពុង​តែ​មើលថែ​មនុស្ស​ដែល​កំពុង​ឈឺ ឬ​ត្រូវធ្វើ​ដំណើរ​ចេញចូល​ប្រទេស​ទេ​នោះ អ្នក​មិន​ចាំបាច់​ពាក់​ម៉ាស់​មុខ​ទេ ។

៣. ឧបករណ៍​សម្អាតផ្ទះ​ថ្លៃ​ៗ ៖
អ្នក​ប្រហែលជា​មើលឃើញ​មនុស្ស​ដែល​ដើរ​ប្រមូល​ទិញ​ទឹក​សម្អាត និង​ទឹក​លាងដៃ​កម្ចាត់​មេ​រោគ​ថ្លៃ​ៗ​ដើម្បី​ការពារ​ខ្លួន ហើយ​ដែល​ធ្វើ​ឲ្យ​ទំនិញ​ទាំងនេះ​ឡើងថ្លៃ​យ៉ាង​លឿន ។ តែ​អ្នកស្រី ផេ​ប បាន​ប្រាប់​មក​ថា អ្នក​គ្រាន់តែ​ត្រូវការ​ថ្នាំ Bleach ឬ​សាប៊ូ​ទូទៅ​ក៏​អា​ចក​ម្ចាំ​ង​មេរោគ​បាន​ដែរ ។ ប្រសិនបើ​អ្នក​មិន​ទុកចិត្ត អ្នក​អាច​ប្រើ​អាល់កុល ដើម្បី​ជូត​សម្អាត​នូវ​អ្វី​ដែល​អ្នក​ប្រើប្រាស់​ជា​រៀង​រាល់ថ្ងៃ​បាន​ដូច​ជា​ទូរស័ព្ទ កុំព្យូទ័រ និង​ទ្វារ​ជាដើម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ