ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៤​រសៀលនេះ​ ! កុំភ្លេចទៅ​គំាទ្រក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា​ប្រកួតជាមួយជប៉ុន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា​ នឹងធ្វើការប្រកួត​ជាលក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយក្រុមបាល់ទាត់ ​League ​ស្ម័គ្រចិត្ត​កំពូលជប៉ុន ( JFL ) ។

រាជធានីភ្នំពេញ​ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា​ នឹងធ្វើការប្រកួត​ជាលក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយក្រុមបាល់ទាត់ ​League ​ស្ម័គ្រចិត្ត​កំពូលជប៉ុន ( JFL ) ។

ការប្រកួត​ប្រព្រឹត្តទៅនៅ​វេលាម៉ោង៤រសៀលថ្ងៃទី១៣​ កញ្ញា​ ២០១៤​នេះ នៅពហុកីឡាដ្ឋាន​ជាតិអូឡំាពិក​ ក្នុងរាជធានីភ្នំពេញ ។

បើតាមសេចក្តីជូនដំណឹង​របស់សហព័ន្ឋកីឡាបាល់ទាត់​កម្ពុជាបានបញ្ជាក់ឲ្យដឹងថា ​ការប្រកួតនេះគឺ​ដើម្បី​ដកស្រង់​បច្ចេកទេស​បទពិសោធន៍ ​និង រិះរកចំណុចខ្វះខាត ​ត្រៀមចូលរួម​ប្រកួតជម្រុះពាន​រង្វាន់ AFF Suzuki Cup 2014 នៅសាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ។

មន្រ្តីសហព័ន្ឋកីឡាបាល់ទាត់​កម្ពុជាបានឲ្យដឹងដែរថា ​សំបុត្រចូលទស្សនានឹង​មានលក់នៅពហុកីឡាដ្ឋានជាតិ​អូឡំាពិកនៅថ្ងៃប្រកួតតែម្តង ​ក្នុងតម្លៃ៤ពាន់រៀល​ (ខាងមានដំបូល ) ​ចំណែកខាងទីវាលអត់មានដំបូលនោះវិញ​ ការចូលទស្សនា​ពុំគិត​លុយទេ ។​ មន្រ្តីដដែលបាន​បញ្ជាក់ទៀតថា​ លុយដែលបានមកពីការ​ប្រកួតនេះដែរ ​ទុកសម្រាប់យកទៅជួយ​អភិវឌ្ឍន៍​វិស័យបាល់ទាត់​កម្ពុជា ៕