ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​អន្លង់​ទាំង​៤​បាន​ដោយ​ការ​បំពេញ​ទាន

4 ឆ្នាំ មុន

អន្លង់​ទាំង​៤​គឺ ១-​អន្លង់​គឺ​កាមតណ្ហា ២-​អន្លង់​គឺ​ភព​ទាំង​បី ៣-​អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស និង​៤-​អន្លង់​គឺ​អវិជ្ជា ការ​មិន​យល់​មិនដឹង​នូវ​សច្ចធម៌ ។ អន្លង់​ទាំង​៤​នេះ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ឡើយ គឺ​ព្រះ​អង្គ​បាន​ឆ្លង​ផុត​អស់ហើយ ។…

អន្លង់​ទាំង​៤​គឺ ១-​អន្លង់​គឺ​កាមតណ្ហា ២-​អន្លង់​គឺ​ភព​ទាំង​បី ៣-​អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស និង​៤-​អន្លង់​គឺ​អវិជ្ជា ការ​មិន​យល់​មិនដឹង​នូវ​សច្ចធម៌ ។ អន្លង់​ទាំង​៤​នេះ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ឡើយ គឺ​ព្រះ​អង្គ​បាន​ឆ្លង​ផុត​អស់ហើយ ។

បុគ្គល​ទាំងឡាយ​ណា​បាន​ខិតខំ​កសាង​ខ្លួន​ដោយ​ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​នូវ​សេចក្តី​ល្អ​ដើម្បី​ឆ្លង​អន្លង់​ទាំង​៤​ប្រការ​ជម្រះចិត្ត​ឱ្យ​ល្អ​បរិសុទ្ធ លះបង់​ទ្រព្យធន​តាម​លទ្ធភាព​ដើម្បី​បំពេញ​ទាន​ឱ្យ​បរិបូណ៌​ហើយ បុគ្គល​នោះ​រមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួង រហូត​សម្រេចមគ្គផល​ក្នុង​សិរី​មង្គល​​មហាប្រសើរ​សម្រាប់​ជីវិត​ជា​បុថុជ្ជន ។

ហេតុនេះ​ហើយ​ទើប​លោក​ពោល​ថា ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​នេះ​ដោយ​ល្អ​ហើយ គឺជា​ចិត្ត​ស្អាត​បរិសុទ្ធ​និង​ស្ងប់​ក្សេមក្សាន្ត​ក្រៃ​លែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ