ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ចំណាស់​ម្នាក់​​ចូល​ម៉ាស្សា តែមិនទាន់​បានម៉ាស្សាផង ស្រាប់តែ​​បាត់មាត់បាត់ក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​វ័យ​៦៥​ឆ្នាំ​ម្នាក់ ​សង្ស័យ​​គាំងបេះដូង​​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​លើ​សា​ឡុ​ង​ក្នុងផ្ទះ​ម៉ាស្សា​មួយ​កន្លែង ខណៈ​ជនរងគ្រោះ​បាន​យួរ​កាហ្វេ​ខ្មៅ​មួយ​កែវ​មក​អង្គុយ​រង់ចាំ​ចូល​ទៅ​ក្នុង​បន្ទប់​ម៉ាស្សា ប៉ុន្តែ​​មិន​ទាន់​នឹង​បាន​ម៉ាស្សា​ផង ក៏​ស្រាប់តែ​បាត់មាត់បាត់កដេកផ្អែកនៅលើសាឡុង លុះពេលនារីម៉ាស្សាទៅសួរនាំ ទើបដឹងថា ​ជនរងគ្រោះ​បាន​បាត់បង់ជីវិតបាត់​ទៅហើយ…

រាជធានីភ្នំពេញ ៖ បុរស​វ័យ​៦៥​ឆ្នាំ​ម្នាក់ ​សង្ស័យ​​គាំងបេះដូង​​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​លើ​សា​ឡុ​ង​ក្នុងផ្ទះ​ម៉ាស្សា​មួយ​កន្លែង ខណៈ​ជនរងគ្រោះ​បាន​យួរ​កាហ្វេ​ខ្មៅ​មួយ​កែវ​មក​អង្គុយ​រង់ចាំ​ចូល​ទៅ​ក្នុង​បន្ទប់​ម៉ាស្សា ប៉ុន្តែ​​មិន​ទាន់​នឹង​បាន​ម៉ាស្សា​ផង ក៏​ស្រាប់តែ​បាត់មាត់បាត់កដេកផ្អែកនៅលើសាឡុង លុះពេលនារីម៉ាស្សាទៅសួរនាំ ទើបដឹងថា ​ជនរងគ្រោះ​បាន​បាត់បង់ជីវិតបាត់​ទៅហើយ ​។

​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ ២០២០ នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​៨០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ ដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ កែវ សុខ អាយុ​៦៥​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេខ​១០៩ ផ្លូវ​លេខ ៦៨ ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​ប្រភពដដែលបានបន្ត​ថា ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​មិនដឹង​ជា​ដើរមក​ពី​ទីណា​ទេ ដោយ​មាន​យួរ​កាហ្វេ​ខ្មៅ​មួយ​កែវ​ជាប់​នឹង​ដៃ ​រួច​បាន​ដើរ​ចូល​មក​រក​ម៉ាស្សា​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​រង​គ្រោះ​ដើរ​ចូល​មក​ខាងក្នុង​ផ្ទះ​ម៉ាស្សា​នោះ គឺ​មិន​បាន​ចូល​ក្នុង​បន្ទប់​ម៉ាស្សា​ភ្លាម​ៗ​ទេ ដោយ​អង្គុយ​ផឹក​កាហ្វេរ​របស់​គាត់​នៅ​លើ​សា​ឡុ​ង​ទទួលភ្ញៀវ​មួយ ដើម្បី​រង់ចាំ​ចូល​ទៅ​​ម៉ាស្សា​ ។ ​នៅ​ពេល​ដែល​បុរសរងគ្រោះ​កំពុង​តែ​អង្គុយ​ផឹក​កាហ្វេ​រង់ចាំ​ចូល​ទៅ​ម៉ាស្សា​មួយ​ភ្លែត​នោះ ​ស្រាប់​តែ​​បុរសរងគ្រោះ​បាត់​មាត់​បាត់​ក​ដេក​ផ្អែក​ទៅ​លើ​សា​ឡុ​ង ហើយ​ក៏​ត្រូវ​បាន​នារី​ម៉ាស្សា​ដែល​បម្រើ​ការ​នៅ​ក្នុង​ហាង​ម៉ាស្សា​ទៅ​សួរនាំ​មិន​ឆ្លើយ​ទើបបាន​ដឹង​ថា ​បុរសរងគ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ ទើប​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង​ ​ចំណែក​​ម្ចាស់​ហាង​ម៉ាស្សា​ខាងលើ​ក៏​បានរាយការណ៍​ទៅ​​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​អោយ​បានដឹង​ពី​​ករណី​​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន និង​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​កោសល​វិ​ច្ច័​យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​​បាត់បង់​ជីវិត ដោយសារ​តែ​​គាំងបេះដូង ម្យ៉ាងទៀត​​ជនរងគ្រោះ​ក៏​មាន​ជំងឺ​លើសឈាម​ប្រចាំ​កាយ​ផង​ដែរ​​បន្ទាប់មក​សមត្ថកិច្ច​បាន​ប្រគល់​ជនរងគ្រោះ​អោយទៅ​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ