ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​ច្បាប់​សំណង់​ដល់​អាជ្ញា​ធរ និង មន្ត្រី​ជំ​នាញ​​​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​គោលបំណង​ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​ច្បាប់​ស្តី​ពី​សំណង់​និង​ដើម្បី​លើកកំពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង​លើ​វិស័យ​សំណង់ ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៦ មិ​នា ២០២០ បាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តី​ពី​សំណង់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​គោលបំណង​ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​ច្បាប់​ស្តី​ពី​សំណង់​និង​ដើម្បី​លើកកំពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង​លើ​វិស័យ​សំណង់ ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៦ មិ​នា ២០២០ បាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តី​ពី​សំណង់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ពិ​ធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់ លោកប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​មន្ត្រី​ចូលរួម​ជាង​៣០០​នាក់ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា វគ្គ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តី​ពី​សំណង់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​ធ្វើ​ឡើង ក្នុង​គោលបំណង​ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​ច្បាប់​ស្តី​ពី​សំណង់​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​សំណង់ ដើម្បី​លើកកំពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​មន្ត្រី​របស់​យើង ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

លោក​អភិបាល​រាជធានីបាន​បន្ត​ថា វិស័យ​សំណង់​នៅ​ភ្នំពេញ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ យើង​មាន​សំណង់​បុរី​និង​បណ្តុំ​ផ្ទះល្វែង​ចំនួន​២៣៧​កន្លែង អគារ​ខ្ពស់​ៗ​ចំនួន​៤​ជាន់ឡើង​ទៅ​មាន​ចំនួន​១២៤៧​ទីតាំង ផ្ទះសំណាក់​មាន​ចំនួន​៦៣៤​ទីតាំង សណ្ឋាគារ​ផ្កាយ​៥ ចំនួន​៤​ទីតាំង សណ្ឋាគារ​ប្រណិត​ៗ​ចំនួន​២៦០​ទីតាំង និង​ទទួល​បាន​នូវ​គម្រោង​សាងសង់​ថ្មី​ៗ​ទៀត​ចំនួន ១០៣០​គម្រោង ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់​ប្រមាណ​ប្រហែលជា​៣,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​អភិបាល​រាជធានី​បានអោយ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​ការ​រីក​ចំរើន​នេះ​រាជធានី​ភ្នំពេញ​ក៏​មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ផង​ដែរ ពិសេស​លើ​វិស័យ​សំណង់​នេះ ព្រោះថា​សំណង់​កាន់តែ​ច្រើន ទំហំ​កាន់តែ​ធំ អគារ​កាន់តែ​ខ្ពស់ ធ្វើ​អោយ​យើង​កាន់តែ​ស្មុ​ក​ស្មាញ ដែល​ទៀមទា​អោយ​យកចិត្តទុកដាក់​ពង្រឹង​យន្ត​កាល​គ្រប់គ្រង​រាល់​ដំណើរការ​សាងសង់ និង​ការដ្ឋាន​សំណង់​ទាំងអស់​អោយ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា​គុណភាព បច្ចេកទេស​សាងសង់ ដើម្បី​ធានា​ភាពរឹងមាំ សោ​ភណ្ឌ​ភាព​គុណភាព​សំណង់​និង​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ការងារ​ដែល​កើតឡើង​ដោយ​យថាហេតុ​។

ក្នុង​ឱកាស​នោះ លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដោយ​ការ​ខិតខំ​ប្រឹងប្រែង​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើ​អោយ​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​និង​មាន​សន្តិសុខ​ល្អ​ប្រសើរ ។​លោក​បន្ត​ថា ច្បាប់​សំណង់​ដែល​ធ្វើការ​ផ្សព្វផ្សាយ​នេះ​មាន​ចំនួន​២២​ជំពូក​និង​១១១​មាត្រា ហើយ​គោលបំណង​បង្កើត​អោយ​មានការ​ផ្សព្វផ្​សាយ​នេះ គឺ​ទី​១-ចង់អោយ​អាជ្ញាធរ មន្ត្រី​ជំនាញ​ទាំងអស់​ដឹង​អំពី​គោលការណ៍​វិធាន​សំខាន់​ៗ ដើម្បី​ធានា​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ មានការ​ឯកភាព​គ្នា បំពេញ​តួនាទី សមត្ថកិច្ច​របស់​ខ្លួន​ប្រកប​ទៅ​ដោយ​ការ​ទទួលខុសត្រូវ​។ គោលបំណង​ទី​២-គឺ​ការ​ជម្រុញ​ការ​លើកកំពស់​ក្រមសីលធម៌​វិជ្ជាជីវ របស់​អ្នក​វិជ្ជាជីវ​និង​ក្រុមហ៊ុន​ប្រកបការងារ​លើ​វិស័យ​សំណង់​ និង​ទី​៣-បង្កើន​ប្រសិទ្ធភាព​ក្នុង​គ្រប់គ្រង​វិស័យ​សំណង់ តាម​រយៈ​ការ​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​អ្នក​វិនិយោគ​គិ​ន​និង​អតិថិជន​គ្រប់​វិស័យ​ទាំងអស់​។

លោក ជា សុ​ផា​រ៉ា មាន​ប្រសាសន៍​ទៀត​ថា ការងារ​ខាង​លេ​ី​នេះ យើង​បាន​បណ្តុះបណ្តាល​រួច​ហើយ នៅ​តាម​បណ្តាល​ខេត្ត រាជធានី​មួយ​ចំនួន ក្នុង​នោះ នៅ​បន្ទាយ​មាន​ជ័យ សៀមរាប ព្រះ​សីហ​នុ​ ភ្នំពេញ ខណៈ​ខេត្ត​និង​រាជធានី​នេះ​កើតឡើង​នូវ​សំណង់​ច្រើន ហើយ​ចំពោះ​ការ​ផ្សព្វផ្សាយ​វិញ យើង​បាន​ផ្សព្វផ្សាយ​រួច​ហើយ​ដូច​ជា នៅ​ខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្ត​កែប​និង ត្បូងឃ្មុំ​ជាដើម​។

លោក​បញ្ជាក់​ថា កន្លង​មកនេះ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ព្រះ​សី​ហនុមាន​សំណង់​អត់​ច្បាប់​ប្រមាណ​៧៥​ភាគរយ ពេល​នេះ​យើង​មានច្បាប់​ហើយ ដូច្នេះ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​សំណង់​នេះ ស្នើ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ មិន​អនុញ្ញាតអោយ​សាងសង់​ឡេ​ី​យ បេ​ី​នៅ​តែ​ល្មើស​នឹង​មានទោស​ទណ្ឌ​ថែម​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ