ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាង​​សណ្ឋាគារ​របស់ C.Ronaldo ​ចេញមក​បដិសេធ​ព័ត៌មាន​មិន​ពិត

4 ឆ្នាំ មុន

អ្នក​តំណាង​សណ្ឋាគារ​របស់​កីឡាករ Cristiano Ronald បាន​ធ្វើការ​បដិសេធ​ថា សណ្ឋាគារ​មួយ​នេះ មិន​បាន​ប្តូរ​ទៅ​ជាទី​តាំង​សម្រាប់​ដាក់​អ្នកជំងឺ​រង​គ្រោះ​ដោយសារ​វីរុស Covid-19 ដូច​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ ។ កាលពី​ថ្មី​ៗ​នេះ…

អ្នក​តំណាង​សណ្ឋាគារ​របស់​កីឡាករ Cristiano Ronald បាន​ធ្វើការ​បដិសេធ​ថា សណ្ឋាគារ​មួយ​នេះ មិន​បាន​ប្តូរ​ទៅ​ជាទី​តាំង​សម្រាប់​ដាក់​អ្នកជំងឺ​រង​គ្រោះ​ដោយសារ​វីរុស Covid-19 ដូច​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ ។

កាលពី​ថ្មី​ៗ​នេះ មាន​សារព័ត៌មាន​មួយ​ចំនួន​ជាក់ស្តែង​សារព័ត៌មាន Marca របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា សណ្ឋាគារ​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ដែល​មានឈ្មោះ​ថា Pestana CR7 ដែល​ស្ថិត​ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​គេ​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ប្រែ​ក្លាយជា​មន្ទីរ​សម្រាក​ព្យាបាល​បណ្តោះអាសន្ន សម្រាប់​អ្នក​ដែល​ជំងឺ​ដែល​ឆ្លង​វីរុស Covid-19 ។

ទោះ​យ៉ាងណា​អ្នកតំណាង​សណ្ឋាគារ​ខាងលើ​បាន​និយាយ​ថា ពួក​គេ​មិន​មាន​ផែនការ​ណាមួយ ដើម្បី​ផ្លាស់​ប្តូរ​ទី​នេះ ឱ្យទៅ​ជា​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន សម្រាប់​អ្នក​រង​គ្រោះ​ដោយសារ​រី​រុស Covid-19 ឡើយ «​យើង​ជា​សណ្ឋាគារ យើង​មិន​អាច​ក្លាយទៅជា​មន្ទីរពេទ្យ​ទេ​»​។

សូម​បញ្ជាក់​ថា​គិត​មក​ទល់​ពេល​នេះ ប្រទេស​ព័រ​ទុ​យ​មាន​ករណី​ឆ្លង​វីរុស Covid-19 បាន​កើនឡើង​ដល់​ចំនួន ២៤៥​ករណី​ហើយ​ ៕ (ដកស្រង់​ចេញពី Goal.com)