ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​វត្ថុ​សំណាក​ខ្មែរ​អ៊ិ​ស្លា​ម​៣​នាក់​ទៀត ទៅ​ប៉ាស្ទ័រ​កម្ពុជា ក្រោយ​ពួក​គេ​ត្រឡប់​ពី​ម៉ា​ឡេ​ស៊ី​វិញ

4 ឆ្នាំ មុន

ខេត្តកោះកុង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ ក្រុម​មន្ត្រីជំនាញនៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​និង​កំពុង​បញ្ជូន​សំណាក​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​៣​នាក់ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​ស្វែងរក​វីរុស​កូ​វី​ដ​-១៩…

ខេត្តកោះកុង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ ក្រុម​មន្ត្រីជំនាញនៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​និង​កំពុង​បញ្ជូន​សំណាក​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​៣​នាក់ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​ស្វែងរក​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ពួក​គាត់​ទាំង​៣នាក់​បាន​ចូលរួម​កម្មវិធី​បុណ្យ​សាសនា​មួយ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។

បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង អោយ​ដឹង​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ មក​ដល់​បច្ចុប្បន្ន​នេះ ខេត្តកោះកុង ​មិន​ទាន់​រក​ឃើញ​ករណី វិជ្ជមាន កូ​វី​ដ​-១៩ នៅឡើយ​ទេ​» ។

ជាមួយ​គ្នា​នេះ​ដែរ នៅប្រទេស​ម៉ា​ឡេ​ស៊ី​ឯណោះ​វិញ ផ្ទុះឡើងនូវ​ករណី​ថ្មី នៅវិហារ​អ៊ី​ស្លា​ម​មួយ នាំ​ឲ្យ​ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង COVID-19 ខ្ពស់​បំផុត​ក្នុង​អាស៊ាន

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី លោក Datuk Seri Dr Adham មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​លោក Muhyiddin Yassin កំពុង​ជួប​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ នា​ថ្ងៃ​ទី​១៦ មីនា​នេះ ដើម្បី​ពិភាក្សា ពី​វិធាន​ការណ៍​បន្ថែម​ទៀត​សម្រាប់​ដោះស្រាយ​ជំងឺ​រាតត្បាត បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩​នេះ បន្ទាប់​ពី​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង​កាលពី​ម្សិលមិញ ។

ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៥ មីនា ម្សិលមិញ​នេះ បាន​រក​ឃើញ​ករណី​ថ្មី មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដល់​ទៅ​១៩០​នាក់ ដែល​ភាគច្រើន​ទាក់ទង​នឹង​វិហារ​អ៊ី​ស្លា​ម​មួយ​នៅ​ម៉ា​ឡេ​ស៊ី ធ្វើ​ឲ្យ​ប្រទេស​នេះ មាន​ចំនួន​អ្នក​ឆ្លង​វីរុស​ខ្ពស់​បំផុត ក្នុង​តំបន់​អាស៊ាន ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា “​ផ្អែក​លើ​ការ​ស៊ើបអង្កេត​ដំបូង ភាគច្រើន​នៃ​ករណី​ថ្មី​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ប្រមូលផ្តុំ​គ្នា​នៅ​វិហារ​អ៊ី​ស្លា​ម​មួយ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ មាន​អ្នក​ឆ្លង​វីរុស​ដល់​១៩០​នាក់​” ។

ក្រសួងសុខាភិបាល ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ស​ប្តា​ហ៍​មុន ដែរ​ថា មាន​មនុស្ស ៧៧​នាក់ បាន​បញ្ជាក់​ថា ពួក​គេ​បាន​ឆ្លង​វីរុស Covid-19 ពាក់ព័ន្ធ​ជាមួយនឹង​ព្រឹត្តិការណ៍​សាសនា ដែល​ធ្វើ​ឡើង​នៅ​វិហារ​អ៊ី​ស្លា​ម​មួយ ក្នុង​ទីក្រុង Selangor ។ ការ​ជួបជុំ​នេះ មាន​អ្នកចូលរួម​ប្រមាណ ១៦.០០០ នាក់ មក​ពី​ប្រទេស​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ