ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧក្រិដ្ឋជន​នៅ​តែ​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជាទី​កន្លែង​ឆ្លងកាត់​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​តែ​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជាទី​កន្លែង​ឆ្លងកាត់​គ្រឿងញៀន ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​តែ​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជាទី​កន្លែង​ឆ្លងកាត់​គ្រឿងញៀន ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​គ្រប់ពេលវេលា​ផង​ដែរ ។

យោង​តាម​របាយការណ៍​សង្ខេប​ស្ដី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០១៩ អាន​ដោយ​លោកនាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា «​ក្រុម​ឧក្រិដ្ឋជន​នៅ​តែ​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជាទី​កន្លែង​ឆ្លងកាត់​គ្រឿងញៀន ពិសេស​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ហើយ​បច្ចុប្បន្ន​ចរន្ដ​ហូរ​ចូល​គ្រឿងញៀន​មក​កម្ពុជា​ក្រៅពី​ទិស​នៅ​ភាគ​ឥ​សាន​ក៏​មានការ​ហូរ​ចូល​តាម​ព្រំដែន កម្ពុជា​-​ថៃ និង​មានការ​លួច​នាំ​ចេញ​តាម​ច្រកព្រំដែន កម្ពុជា​-​វៀតណាម ជា​ករណី​បទល្មើស​គ្រឿងញៀន​ធំ​ៗ​ផង​ដែរ​។

ក្នុង​ពិធី​នោះ​ដែរ​លោក នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ទាមទារ​ឱ្យ​បន្ត​ចាត់វិធានការ​កាន់តែ​សកម្ម​ថែម​ទៀត​ដើម្បី​បង្ការ​ទប់ស្កាត់​បង្ក្រាប និង​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏​ដូច​ជា ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បន្ត​ចាត់វិធានការ​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត និង​បំ​ព​ញ​បន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

ទន្ទឹម​នឹង​នេះ ចំពោះ​ការ​ដាំ​ដុះ ការ​ផលិត ការ​ចរាចរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​តំបន់ ពិភពលោក កំពុង​ជះ​ឥទ្ធិពល​មក​លើ​ប្រទេស​យើង​ដែល​ទាមទារ​ឱ្យ​ពិនិត្យ និង​វិភាគ​ដើម្បី​ឈាន​ដល់​ការ​ដាក់​ចេញ​វិធានការ​សម​ស្រប និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ឆ្នាំ​២០២០ ។ ដោយឡែក ការ​ចាត់ចែង​ច​លនៈ និង​អចលនៈទ្រព្យ​ដែល​បាន​ពី​ការ​រឹបអូស​ពី​បទល្មើស​គឺ​នៅ​មាន​ភាព​យឺតយ៉ាវ ដែល​ធ្វើ​ឱ្យ​ទ្រព្យ​ជា​ច្រើន​បាត់បង់​គុណភាព និង​តម្លៃ​សេដ្ឋកិច្ច ដែល​បញ្ហា​នេះ​ក៏​ជា​ចំណែក​មួយ​ជះ​ឥទ្ធិពល​អវិជ្ជា​មាន​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ