ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Cellcard បាន​ផ្តល់​ជូន​ទឹកប្រាក់​សរុប​ចំនួន២៩​ម៉ឺន​ដុល្លារ ​ចំពោះ​អតិថិជន​ដែល​ចូលរួម​លេង​កម្មវិធី​ឈ្នះ ១០,០០០​ដុល្លារ​រៀងរាល់ថ្ងៃ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតិថិជន​មានសំណាង​របស់​ក្រុមហ៊ុន​សែ​ល​កាត​ចំនួន​៦​រូប បាន​ឈ្នះ​ជា ទឹកប្រាក់​សរុប​រហូត​ដល់​ទៅ ២៩​ម៉ឺន​ដុល្លារ ដែល ៤​រូប​មក​ពី​ទីក្រុង​ភ្នំពេញ និង ២​រូប…

រាជធានី​ភ្នំពេញ ៖ អតិថិជន​មានសំណាង​របស់​ក្រុមហ៊ុន​សែ​ល​កាត​ចំនួន​៦​រូប បាន​ឈ្នះ​ជា ទឹកប្រាក់​សរុប​រហូត​ដល់​ទៅ ២៩​ម៉ឺន​ដុល្លារ ដែល ៤​រូប​មក​ពី​ទីក្រុង​ភ្នំពេញ និង ២​រូប ទៀត​មក​ពី​បណ្តា​ខេត្ត​ផ្សេង ។ នេះ​ជា​រង្វាន់​សរុប​រួម​សម្រាប់​តែ​អតិថិជន​ដែល​ចូលរួម​លេង លេង​កម្មវិធី​ឈ្នះ ១0,000 ដុល្លារ​រៀងរាល់ថ្ងៃ​ក្នុង​ខែកុម្ភៈ​មកនេះ​តែ​ប៉ុណ្ណោះ ។

អតិថិជន​ដែល​មានសំណាង​ទាំង ៦​រូប​នោះ​រួម​មាន​៖ ទី ១-​ឈ្មោះ ខាត់ ទុំ រស់នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃ​ទី ០៣​ខែកុម្ភៈ ឆ្នាំ​២០២០ ចំនួន ៣ ម៉ឺន​ដុល្លារ ។ ទី ២-​ឈ្មោះ ស៊ុន ណុ​ប រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជ ធានី​ភ្នំពេញ បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃ​ទី ០៥​ខែកុម្ភៈ ឆ្នាំ​២០២០ ចំនួន ២ ម៉ឺន​ដុល្លារ ។ ទី ៣-​ឈ្មោះ ទិ​ត ចំរើន រស់នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ចំនួន ២ ម៉ឺន​ដុល្លារ ។ និង​ទី ៤-​ឈ្មោះ ព្រំ ល​ក្ខិ​ណា រស់នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃ​ទី ២៧​ខែកុម្ភៈ ឆ្នាំ ២០២០ ចំនួន ១០ ម៉ឺន​ដុល្លារ ។

ចំពោះ​អ្នក​ខេត្តកំពត ចំនួន ១​រូប ជា​អ្នក​ឈ្នះ​ទី ៥ មានឈ្មោះ ម៉េ​ង គាង រស់នៅ​ក្នុង ភូមិ​ដំរី​កូន ឃុំ​ជំពូ​វន្ត ស្រុក​ជុំ​គិរី ខេត្តកំពត បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃ​ទី ១៧​ខែកុម្ភៈ ឆ្នាំ ២០២០ ចំនួន ១០ ម៉ឺន​ដុល្លារ និង​អ្នក​ខេត្តកណ្តាល ចំនួន ១​រូប ជា​អ្នក​ឈ្នះ​ទី ៦ មានឈ្មោះ ជាប វ៉ា រស់នៅ​ក្នុង ភូមិ​ស្វាយ​លិច ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ត្រូវ​រង្វាន់​កាលពី​ថ្ងៃ​ទី ២៩​ខែកុម្ភៈ ឆ្នាំ ២០២០ ចំនួន ២ ម៉ឺន​ដុល្លារ ។

ចំពោះ​លោក​អ្នក​ដែល​មិន​ទាន់​មានសំណាង​ទទួល​បាន​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ កុំ​ទាន់​អស់សង្ឃឹម ឱកាស​នៅ​មាននៅ​ឡើយ ដោយ​លោក​អ្នក​គ្រាន់តែ​ផ្ងើ​សារ 10K ទៅ 8888 ឬ តេ​ទៅ 8888 ហើយ​រង់ចាំ​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​ការ​ចាប់​រង្វាន់​រៀង​រាល់ ថ្ងៃ​វេលា​ម៉ោង ៦​ល្ងាច​លើ Cellcard YouTube របស់ សែ​ល​កាត ៕ អត្ថបទ​សហការ

https://www.facebook.com/133573480588235/videos/228651174923588/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ