ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​បារាំង​ម្នាក់​ជាប់គុក​ព្រោះ​រំខាន​មិត្ត​ស្រី​ជាង​2​ម៉ឺន​ដង

9 ឆ្នាំ មុន

បុរស​ជនជាតិ​បារាំង​អាយុ​៣៣​ឆ្នាំ​ម្នាក់ ជាប់​ពន្ធនាគារ​ព្រោះតែ​រំខាន​មិត្ត​ស្រី​ជាង​២​ម៉ឺន​ដង​តាម​រយៈ​ទូរស័ព្ទ ។ សារព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា បុរស​នោះ​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៤​ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​១.៣០០​ដុល្លារ សម្រាប់​ជា​សំណង​ជំងឺ​ចិត្ត​ដល់​មិត្ត​ស្រី​របស់​គេ​ដែល​ជា​ម្ចាស់​ពាក្យបណ្តឹង ។ តាម​រយៈពាក្យ​បណ្តឹង​ដែល​ដាក់​ទៅ​

បុរស​ជនជាតិ​បារាំង​អាយុ​៣៣​ឆ្នាំ​ម្នាក់ ជាប់​ពន្ធនាគារ​ព្រោះតែ​រំខាន​មិត្ត​ស្រី​ជាង​២​ម៉ឺន​ដង​តាម​រយៈ​ទូរស័ព្ទ ។ សារព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា បុរស​នោះ​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៤​ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​១.៣០០​ដុល្លារ សម្រាប់​ជា​សំណង​ជំងឺ​ចិត្ត​ដល់​មិត្ត​ស្រី​របស់​គេ​ដែល​ជា​ម្ចាស់​ពាក្យបណ្តឹង ។ តាម​រយៈពាក្យ​បណ្តឹង​ដែល​ដាក់​ទៅ​តុលាការ​បារាំង ការ​រំខាន​មិត្ត​ស្រី​តាម​រយៈ​ទូរស័ព្ទ​នោះ​ចំនួន​២១.៨០៧​ដង ក្នុង​រយៈពេល​១០​ខែ ។

បុរស​ជាប់ចោទ​និយាយ​ក្នុង​សវនាការ​នៅ​ទីក្រុង​លី​យ៉ុ​ង ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​៥ កញ្ញា ២០១៤ ថា គេ​ហៅ ឬ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​គឺ​ដើម្បី​ឱ្យ​សង្សារ​ផ្ញើ​លុយ​ឱ្យ​គេ​បង់ថ្លៃ​ជួល​ផ្ទះ​ដែល​ស្នាក់​នៅ​ជាមួយ​គ្នា កាលពី​ពេល​កន្លង​ទៅ ។ ទោះជា​យ៉ាងណា​ក្តី​នាង​មិន​ព្រម​ទទួល​ទូរស័ព្ទ​របស់​គេ​ទេ សូ​ម្បី​តែ​គេ​ផ្ញើ​សារ​ជា​សំឡេង ឬ​ជា​រូបភាព​ក៏​ដោយ ក៏​នាង​មិន​ឆ្លើយ​តប​ដែរ​។ ទោះបី​ជួប​រឿង​បែប​នោះ​ក៏​ដោយ រូបគេ​នៅ​តែ​ព្យាយាម​ហៅ​ទូរស័ព្ទ​ទៅ​នាង​ចំនួន​៧៣​ដង​ក្នុង​មួយ​ថ្ងៃ ។ តុលាការ​ក្រៅពី​កាត់ទោស​ដាក់​ពន្ធនាគារ​ថែម​ទាំង​សម្រេច​ឱ្យ​បុរស​នោះ​ឈប់​ទាក់ទង​ជាមួយ​នារី​ជា​គូសង្សារ​តទៅ​ទៀត ៕