រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាលាសាធារណៈ និងសាលាឯកជន នៅទូទាំងប្រទេស ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនានេះ ។
ដោយបានលើកឡើងថា ផ្អែកតាមរបាយការណ៍ស្ថានភាពវីរុសកូវីដ ១៩ របស់អង្គការសុខភាពពិភពលោក ព្រមទាំងរកឃើញជា បន្តបន្ទាប់នូវវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ដែលតម្រូវឲ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាប់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ។
ក្រសួងបានអះអាងថា ការផ្អាកការសិក្សាទៅទូទាំងប្រទេសនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ។
ក្រសួងបន្ថែមថា សាលាដែលបិទ គឺគ្រឹះស្ថានសិក្សាចំណេះទូទៅ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន ។ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ។ មន្ទីអប់រំ យុវជន និងកីឡារាជធានីខេត្ត ៕
ចែករំលែកព័តមាននេះ