ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​នៅ​លើ​ពិភពលោក​គួរ​ឱ្យ​ចាប់អារម្មណ៍

9 ឆ្នាំ មុន

១-​ជីតា​អណ្តើក
«​ថុ​មមី​» ជា​អណ្តើក​វ័យ​ចំណាស់ ទើប​ប្រារព្ធ​ខួប​អាយុ​១១៦​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ អ្នកស្រី​សៀង​ឡា ផ្ល​រី​ស អាយុ​៥៧​ឆ្នាំ ជា​ចៅស្រី​របស់​ម្ចាស់​អណ្តើក​ដំបូង​បញ្ជាក់​ថា អណ្តើក​នេះ​មាន​សុខភាព​ល្អ និង​មិន​ធ្លាប់​ព្យាបាល​ទេពី​មុន​មក ។

១-​ជីតា​អណ្តើក
«​ថុ​មមី​» ជា​អណ្តើក​វ័យ​ចំណាស់ ទើប​ប្រារព្ធ​ខួប​អាយុ​១១៦​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ អ្នកស្រី​សៀង​ឡា ផ្ល​រី​ស អាយុ​៥៧​ឆ្នាំ ជា​ចៅស្រី​របស់​ម្ចាស់​អណ្តើក​ដំបូង​បញ្ជាក់​ថា អណ្តើក​នេះ​មាន​សុខភាព​ល្អ និង​មិន​ធ្លាប់​ព្យាបាល​ទេពី​មុន​មក ។

២-​កូន​ក្រសារ​រៀន​ដើរ
កូន​ក្រសារ​ប្រផេះ​២​ក្បាល ដើរ​តាម​បុគ្គលិក​សួនសត្វ «​សាន​ឌី​យា​៉​ហ្គោ សា​ហ្វា​រី ផាក​» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញា​៉ សហរដ្ឋអាមេរិក ។

៣-​ម៉ូតូ​កង់​បី​ប្រើ​ចរន្តអគ្គិសនី​នៅ​ហ្វ៊ី​លី​ពី​ន
លោក​មេន​នី ថាំង​កូ ម្ចាស់​ឧទ្យាន​សត្វ​មា​៉​ឡា​បុ​ន ទីក្រុង​មា​៉​និល ប្រទេស​ហ្វ៊ី​លី​ពី​ន បើក​ម៉ូតូ​កង់​៣ ប្រើ​ចរន្តអគ្គិសនី រួម​ជាមួយ​ពស់ថ្លាន់​ភឿ​ក និង​ស្វា ។ រដ្ឋាភិបាល​សហការ​ជាមួយ​ធនាគារ ADB ឃោសនា​ឱ្យ​ប្រើ​ម៉ូតូ​កង់​៣ ប្រើ​ចរន្តអគ្គិសនី​ជំនួស​ម៉ូតូ​កង់​៣​ប្រើ​សាំង​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ពុល​ក្នុង​ស្រទាប់​បរិយាកាស ។

៤-​ភ្នំ​ជើងឯក​បាល់ទាត់​ពិភពលោក​២០១៤
រូបថត​ពី​ដែនអាកាស បង្ហាញ​កំពូលភ្នំ​មួយ​តែង​លម្អ​ជា​រូប​កីឡាករ​កំពុង​ទាត់​បាល់​នៅ​ភាគ​ខាងត្បូង​អា​ល្លឺ​ម៉​ង់ ដើម្បី​រំឭក​ដល់​ក្រុម​ជម្រើសជាតិ​ក្លាយជា​ជើងឯក World Cup 2014 នៅ​ប្រេ​ស៊ី​ល ។

៥-​សិល្បៈ​លើ​វាល​ខ្សាច់
អ្នកទេសចរ​ទស្សនា​រូបសំណាក​នៅ​ក្នុង​ទិវា​សិល្បៈ និង​តន្ត្រី ២០១៤ នៅ​រដ្ឋ​ណេ​វា​៉​ដា សហរដ្ឋអាមេរិក ។ ពិធី​នោះ​មាន​ទស្សនិកជន​ជា​ច្រើន​ចូលរួម​ទស្សនា​សិល្បៈ ។

៦-​សិល្បៈ​នៅ​ក្រុង​ណ​ង់​ប្រទេស​បារាំង
បុរស​ម្នាក់​ដើរ​កាត់​ខ្សែ​ម៉ែត្រ​យក្ស​ជា​ស្នាដៃ​សិល្បៈ​របស់​លោក​លី​លៀន បួ​ហ្គី​ត វិចិត្រករ​ជនជាតិ​បារាំង​ដែល​តាំង​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍​សិល្បៈ «​ផ្លូវ​ឆ្ពោះទៅ​ក្រុង​ណ​ង់​» ភាគ​ខាងលិច​ប្រទេស​បារាំង ។

៧-​ពិព័រណ៍​កសិកម្ម​អា​ហ្ស​ង់​ទី​ន
ក្មេង​ប្រុស​ម្នាក់​ស្ថិត​ក្នុង​ឈុត​អ្នក​ជិះសេះ​ចូលរួម​ពិ​ព​រ័​ណ៍​កសិកម្ម​ប្រចាំឆ្នាំ​លើក​ទី​១២៨​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ។

៨-​វាស់​ជាតិពុល​នៅ​ក្រុង​បា​៉​រី​ស
បាល់​ឡុ​ង​ហោះ​វាស់​កម្រិត​ជាតិពុល​នៅ​ស្រទាប់​បរិយាកាស​ក្បែរ​កំពូល​អគារ «​ទួ​អេ​ហ្វ​ហ្វែ​៊​ល​» ក្រុង​បា​៉​រី​ស ប្រទេស​បារាំង ៕