ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​សាកល្បង​ធ្វើតេស្ត​វ៉ាក់​សាំង​​កូ​វី​ដ​១៩ ​នៅ​ថ្ងៃស្អែក

4 ឆ្នាំ មុន

ការ​សាកល្បង​ប្រើ​វ៉ាក់សាំង​លើក​ដំបូង​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ​នឹង​ត្រូវធ្វើ​នៅ​អា​មេ​រិ​ក​នៅ​ថ្ងៃ​អង្គា​រ៍​ម៉ោង​​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន អេ​ភី​ របស់​អា​មេ​រិ​ក ​បាន​រាយការណ៍​នៅ​ថ្ងៃនេះ។ នេះ​ជា​លោក​ដំបូង​ដែល​គេ​ចាប់ផ្តើម​ប្រើ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​។ មន្ត្រី​សុខាភិបាល​និយាយ​ថា ប៉ុន្តែ​គេ​នឹង​ត្រូវការ​ពេលវេលា​មួយ​ឆ្នាំ​ ឬ​ក៏​មួយ​ឆ្នាំ​កន្លះ​ដើម្បី​អាច​វាយតម្លៃ​ថា…

ការ​សាកល្បង​ប្រើ​វ៉ាក់សាំង​លើក​ដំបូង​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ​នឹង​ត្រូវធ្វើ​នៅ​អា​មេ​រិ​ក​នៅ​ថ្ងៃ​អង្គា​រ៍​ម៉ោង​​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន អេ​ភី​ របស់​អា​មេ​រិ​ក ​បាន​រាយការណ៍​នៅ​ថ្ងៃនេះ។

នេះ​ជា​លោក​ដំបូង​ដែល​គេ​ចាប់ផ្តើម​ប្រើ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​។ មន្ត្រី​សុខាភិបាល​និយាយ​ថា ប៉ុន្តែ​គេ​នឹង​ត្រូវការ​ពេលវេលា​មួយ​ឆ្នាំ​ ឬ​ក៏​មួយ​ឆ្នាំ​កន្លះ​ដើម្បី​អាច​វាយតម្លៃ​ថា តើ​វ៉ាក់​សាំង​នេះ​អាច​ចេញ ប្រើ​ជា​ទូទៅ​ ដើម្បី​ការពារ​មនុស្ស​ប្រឆាំង​នឹង​កូ​វី​ដ​១៩​?

នេះ​គឺជា​ការ​រីក​ចម្រើន​ថ្មី​មួយ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ ដើម្បី​រក​វ៉ាក់សាំង​បង្ការ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ដែល​កំពុង​តែ​ធ្វើ​អោយ​មាន​វិបត្តិ​ពិ​សុខភាព និង​សេ​ដ្ឋ​​កិច្ច​ពិភពលោក​។

នៅ​ក្នុង​ដំណាក់​កាលដែល​មិន​ទាន់​មាន​វ៉ាក់សាំង ប្រជាជន​កម្ពុជា ​ត្រូវ​ចេះ​បង្កើន​ការ​ការពារ​ខ្លួន តាម​រយៈ​​ការ​លាងដៃ​ឱ្យ​ញឹកញាប់ ចៀសវាង​ទៅ​កាន់​កន្លែង​ដែល​មាន​ឆ្លង​មេរោគ ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ​បើ​គ្មាន​ការ​ចាំបាច់ មិន​នៅ​ជិត​អ្នក​ឆ្លង​មេរោគ ​ឬ​ក៏​អ្នក​សង្ស័យ​មាន​ផ្ទុក​មេរោគ​៕ (កែ​សម្រួល​ដោយ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ