ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Digi និង​បើក​សម្ពោធ​ទីស្នាក់ការ​លក់​ថ្មី នៅ​ពេល​ឆាប់​ៗ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ ទន្ទឹម​នឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​លើ​វិស័យ​ទូរគមនាគមន៍ ក្នុង​ការ​ផ្តល់​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត ទូរទស្សន៍ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា​។ Digi ដែល​មាន​អតិថិជន​កាន់តែ​កើនឡើង​ខ្លាំង បាន​ប្រកាស​ពី​ការ​បើក​សម្ពោធ​ការិយាល័យ​លក់​ថ្មី ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​ជុះ​ជុល…

(​ភ្នំពេញ​)៖ ទន្ទឹម​នឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​លើ​វិស័យ​ទូរគមនាគមន៍ ក្នុង​ការ​ផ្តល់​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត ទូរទស្សន៍ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា​។ Digi ដែល​មាន​អតិថិជន​កាន់តែ​កើនឡើង​ខ្លាំង បាន​ប្រកាស​ពី​ការ​បើក​សម្ពោធ​ការិយាល័យ​លក់​ថ្មី ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​ជុះ​ជុល និង​កែ​លំអ​រួចរាល់ ដើម្បី​បំពេញតម្រូវការ សេវាកម្ម​ថ្មី​ៗ​ជា​ច្រើន​ទៀត ជូន​អតិថិជន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ក្នុង​ឱកាស​ការ​បើក​សម្ពោធ​ការិយាល័យ​ឌី​ជី​ថ្មី​នេះ​ផង​ដែរ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​កាដូរ​ពិសេស​ជា​ច្រើន​៖

  • ទទួល​បាន​ប័ណ្ណ​បញ្ចុះតម្លៃ​ចំនួន​២០​ដុល្លារ​រាល់​ការ​ទិញ​កញ្ចប់​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​ណាមួយ​។
  • អតិថិជន​២០​នាក់​ដំបូង និង​ទទួល​បាន​កាដូ​យ៉ាង​ពិសេស​។
  • គ្រប់​អតិថិជន​ទាំងអស់ និង​ទទួល​បាន​កាដូ​គ្រប់​ៗ​គ្នា​។
  • អតិថិជន​ទាំងអស់​អាច​សាកល្បង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា (Smart Home) ដោយ​ឥត​គិតថ្លៃ​។
  • កាដូ​អនុស្សាវរីយ​ជា​ច្រើន​ទៀត​មាន​ផ្តល់​ជូន​អតិថិជន​រយៈពេល​មួ​យស​ប្តា​ហ៍​រាប់​ចាប់ពី​ថ្ងៃ​សម្ពោធ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។
  • សម្រាប់​អ្នក​ដែល​ចែករំលែក​ផុស​ស្ទើ​អំពី​ការ​បើក​សម្ពោធ​ផ្លូវការ របស់​ឌី​ជី ហើយ Tag មិត្ត​ភ​ក្ត​៥​នាក់ រួច​ចែករំលែក​ក្នុង​គណនី​ផ្ទាល់ខ្លួន​ជា​សាធារណៈ និង​ទទួល​បាន​កាដូ (The Secret gift) ម្នាក់​មួយ​ផង​ដែរ​។

Digi សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​រួម​មាន អង្គការ ស្ថាប័ន មន្ទីរពេទ្យ ក្រសួង ក្រុមហ៊ុន សហគ្រាស បុរី ខុន​ដូ និង​អតិថិជន​តាម​គេហដ្ឋាន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​បាន​ប្រើ​ប្រាស់​សេវាកម្ម​របស់ Digi ។

Digi ប្តេជ្ញា​នឹង​បន្ត​ការ​ពង្រឹង​បណ្តាញ និង​កែ​លម្អ​គុណភាព ព្រមទាំង​ពង្រីក​សេវាកម្ម​បណ្តាញ​ថ្មី​ៗ​ឲ្យ​កាន់តែ​ប្រសើរ​ប្រកបដោយ​គុណភាព​ល្អ និង​ល្បឿន​លឿន​បន្ថែម​ទៀត ក្នុង​គោលដៅ​ដើម្បី​បម្រើ​អតិថិជន​ឧ្យ​បាន​ល្អ​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ ៖ 098777555 / 078777555
ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​យើង​គឺ ៖ www.digi.com.kh ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ