ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសាង​បាន​ជាង​៩០%​ហើយ គិត​មក​ទល់​នេះ

4 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ទល់​ពេល​នេះ ​ការ​កសាង​សាលា​បឋម​សិក្សា​សេះ​ស្លាប់ ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៍ ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះបាទ ​នរោត្តម…

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ទល់​ពេល​នេះ ​ការ​កសាង​សាលា​បឋម​សិក្សា​សេះ​ស្លាប់ ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៍ ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះបាទ ​នរោត្តម សីហ​មុនី គឺ​កសាង​​រួចរាល់​បាន​​ជាង៩០ភាគរយ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ដែល​បាន​ប្រាប់​​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ ។

លោក​មេឃុំ​ឆ្នុកទ្រូបាន​បញ្ជាក់​ថា ​៖ តាម​រយៈ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះ​បរមរាជវាំង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង បាន​នាំ​យក​នូវ​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា របស់​ព្រះករុណា គឺ​ការ​កសាង​អគារសិក្សា​នៅ​ភូមិ​សេះ​ស្លាប់ ចំនួន២ខ្នង ស្មើនឹង​១២ បន្ទប់ ដែល​ធ្វើ​ពី​បេ​តុង សង់​ឡើង​ផុត​ទឹក ព្រមទាំង​ធ្វើ​របង​ថ្ម ដែល​សាងសង់ ឡើង​លើ​ដី​ប្រមាណ​ជាង​១ ហិច​តា ដែល​អាច​ឱ្យ​សិស្ស​មាន​លទ្ធភាព​ហាត់ប្រាណ​ឬ​ក៏​ធ្វើ​កីឡា​បាន​ផង​ដែរ ។

បច្ចុប្បន្ន​ សាលា​មួយ​នេះ ​មាន​ត្រឹម​តែម​តេ​យ្យ និង​បឋម​សិក្សា​តែ​ប៉ុណ្ណោះ ។ ​សិស្ស​ដែល​រៀន​ចូល​ដល់​អនុ​វិទ្យាល័យ សិស្ស​ខ្លះ​បោះបង់​ចោលការ​រៀនសូត្រ ព្រោះ​សាលា​ឆ្ងាយ​ពេក ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​កសាង​រួចរាល់​ហើយ លោក​នឹង​លើក​សំណើរ សុំ​ឲ្យ​បង្កើត​អនុ​វិទ្យាល័យ​នៅ​ទី​នេះ​តែ​ម្ដង ព្រោះ​នៅ​ទី​នេះ ក៏​មាន​ប្រជា​ពល​រដ្ឋ​ច្រើន​គ្រួសារ​ដែរ គឺ​មាន​ចំនួន តែ​២៣៦គ្រួសារ ។ នៅ​ពេល​សាលា​រួចរាល់​ហើយ​និង​ស្រូប​សិស្ស​មក​ពី ឃុំ​ខុន​រ៉​ងក៍​អាចម​ករៀន​នៅ​ទី​នេះ ព្រោះ​ជិត​ជាង​សាលា​ដែល​សិស្ស​កំពុង​ទៅ​រៀន​រាល់ថ្ងៃ​ ។

លោក សាំង គី​ម​ស៊ន បាន​រំលឹក​ថា​៖ កាល​ដើម​សាលា​បឋម​សិក្សា​សេះ​ស្លាប់ ក្នុងភូមិ​សេះ​ស្លាប់​គឺជា​សាលារៀន ដែល​សង់​បណ្ដែត​ទឹក​នៅ​ក្នុង​ទន្លេ ។ ក្រោយ​ពី​មានការ​អភិវឌ្ឍ​និង​បន្លាស់​ទី​ប្រជាពលរដ្ឋ​ឲ្យ​លើគោក សាលា​នេះ​ក៏​ត្រូវ​បាន អូស​មក​ឡើង​លើគោក​ដែរ ដែល​បច្ចុប្បន្ន សិស្ស​កំពុង​រៀន​រាល់ថ្ងៃ ។​ប៉ុន្តែ​សាលា​បាន​រង​ការ​ខូចខាត​អស់​ជា​ច្រើន គឺ​មានការ​ពុក​ផុយ​បាក់បែក​អស់​ទៅ​ហើយ ។

ហេតុនេះ​ហើយ​ព្រះករុណា​ព្រះបាទ​សម្ដេច​នរោត្តម សីហ​មុនី សព្វព្រះទ័យ​ជួយ​កសាង​សាលា​បឋម​សិក្សា​ដែល​មាន​ចំនួន​ពីរ​ខ្នង​នេះ​ឡើង​វិញ តាម​រយៈ​សម្ដេចចៅហ្វា​វាំង គង់​សំ​អុល ។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ និង​ប្រជាពលរដ្ឋ ជា​កូនចៅ​របស់​ព្រះ​អង្គ សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហ​មុនី និង​អរគុណ​ដល់​សម្ដេច​ជ្វា​វាំង ដែល​បាន​ជួយ​អភិវឌ្ឍន៍​កសាង​សាលារៀន​ចំនួន​២​ខ្នង​នេះ សម្រាប់​កូនចៅ​ព្រះ​អង្គ​បាន​រៀនសូត្រ ប្រកបដោយ ផា​សុខភាព តរៀង​ទៅ ។

អត្ថបទសរសេរ ដោយ