ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​ការ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ជាប់​ចោទ​ឆបោក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា បាន​ធ្វើការ​ចោទប្រកាន់​លោក សំ សា​រិ​ទ្ធ ដែល​លោក​ទេស​រដ្ឋមន្ត្រី ឱម យុ​ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសាសន៍​ថា ជា​មន្ត្រី​អធិការកិច្ច​ក្រសួងយុត្តិធម៌ និង​មុន​នេះ​ត្រូវ​បាន​ស្គាល់​ត្រឹម​ជា​ជំនួយការ​មន្ត្រី​ធំ​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌ ពី​បទ​ឆបោក និង​បាន​ដាក់​ជូន​ទៅ​ខាង​ចៅក្រម ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​ការ​ស៊ើបអង្កេត និង​ឈាន​ទៅ​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

លោក សំ សា​រិ​ទ្ធ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ កញ្ញា នៅ​ក្នុង​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់ព័ន្ធ​ថា​បាន​ប្រើប្រាស់​ទូរស័ព្ទ​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ទិញ និង​ជីកដី​លក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​ស្និទ្ធ​នឹង​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កន្លង​ទៅ​លោក ហ៊ុន ប៊ុ​ន​ធឿ​ន ហៅ​តា​លាង មាន​បញ្ហា​ទំនាស់​រឿង​ដីធ្លី​ជាមួយ​អ្នកស្រី ឃួ​ន ម៉ា​លី​ន ។ រឿង​នេះ អ្នកស្រី ឃួ​ន ម៉ា​លី​ន បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ទៅ​ពឹងពាក់​លោក សំ សា​រិ​ទ្ធ ដែល​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​បាន​ស្គាល់​ថា លោក​ជា​ជំនួយការ​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ម្នាក់ ។

ដោយសារ​ដឹង​ថា លោក សំ សា​រិ​ទ្ធ មានមុខ​ងារ​ខ្ពង់ខ្ពស់​ដូច្នេះ​ហើយ បានជា​អ្នកស្រី​ឃួ​ន ម៉ា​លី​ន ពឹងពាក់​ឱ្យ​ជួយ​រឿង​ក្តី​នេះ ។ លោក សំ សា​រិ​ទ្ធ ក្រោយ​ពេល​បាន​ឯកសារ​ហើយ បែរជា​ទៅ​ជួប​លោក ហ៊ុន ប៊ុ​ន​ធឿ​ន ហៅ​តា​លាង និយាយ​គ្នា​ចុះ​ទ្បើ​ង​ទារ​លុយ​ពី​តា​លាង យក​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​មិន​បាន​គិត​រក​យុត្តិធម៌​ឱ្យ​អ្នកស្រី ឃួ​ន ម៉ា​លី​ន ដែល​បាន​ពឹងពាក់​នោះ​ទេ ។ អ្នក​ស្និទ្ធ​នឹង​ជន​រង​គ្រោះ​និយាយ​ទៀត​ថា លោក សំ សា​រិ​ទ្ធ បាន​ឱប​ឯកសារ​ដីធ្លី​ទៅ​បង្ហាញ​តា​លាង យក​ប្រាក់​ម្តង​៥០០​ដុល្លារ ម្តង​១០០០​ដុល្លារ ម្តង​២០០០​ដុល្លារ​អា​មេ​រិ​ក រហូត​ចុង​ក្រោយ សម្លុត​តា​លាង​បាន​ដល់​ទៅ​១០.០០០​ដុល្លារ ។ ពិត​ណាស់​ថា តា​លាង​ដែល​ជា​ឈ្មួញ​រកស៊ី​ទិញ​និង​ជីកដី​លក់​នោះ ត្រូវ​ចាញ់បោក​លោក សំ សា​រិ​ទ្ធ អស់ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ ដែល​លទ្ធផល​គ្មាន​បាន​អ្វី​សោះ ។

នៅ​ថ្ងៃ​ទី​៨ កញ្ញា លោក សំ សា​រិ​ទ្ធ បាន​ទារប្រាក់​ពី​លោក ហ៊ុន ប៊ុ​ន​ធឿ​ន ចំនួន​១៥​ម៉ឺន​ដុល្លារ ដោយ​និយាយ​ថា ដើម្បី​បញ្ចប់រឿង ។ ពេល​នោះ តា​លាង គិត​ថា នេះ​ជា​រឿង​ដដែល​ពេក ហើយ​ទារ​រហូត​ដល់​១៥​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​គាត់​ទ្រាំ​មិន​បាន​ក៏​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឱ្យ​ចាត់ការ​រឿង​នេះ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​រៀប​អន្ទាក់​ចាប់​ឈ្មោះ សំ សា​រិ​ទ្ធ នៅ​ពេល​ទៅ​ទទួលយក​ប្រាក់​ពី​តា​លាង ។ នា​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​ឈ្មោះ សំ សា​រិ​ទ្ធ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ឆបោក តាម​មាត្រា​៣៧៧​និង​៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ចៅក្រម​បាន​សម្រេច​ឃុំខ្លួន​ឈ្មោះ សំ សា​រិ​ទ្ធ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕