ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បង្រៀន​កូន​ឲ្យ​ចេះ​ចាយ​ធំ

4 ឆ្នាំ មុន

កាលបើ​មាតាបិតា​ចេះ​តែ​ផ្ដល់​ប្រគល់​ឲ្យ​នូវ​អ្វី​ៗ​តាមតែ​ចិត្ត​កូន​ចង់​នោះ​ដូច​បង្រៀន​កូន​ឲ្យ​ចេះ​ចាយ​ធំ ឲ្យ​ចេះ​ហ៊ឺហា​ដោយ​គ្រឿងអលង្ការ ដោយ​សំពត់​ខោអាវ និង​ដោយ​សម្ភារ​ផ្សេង​ៗ ដែល​លើស​ហួស​ពី​ការ​ចាំបាច់​ហើ​យ សកម្មភាព​បែប​នេះ​គឺជា​ឱកាស​ដែល​នឹង​ធ្វើ​ឲ្យ​ខូច​កូន​គឺ​ខូច​ព្រោះ​ញៀន​ញ៉ាម​ចង់បាន​មិន​ចេះ​ឆ្អែតឆ្អន់ ។ ដូច​ចាស់​បុរាណ​លោក​តែង​ដាស់តឿន​ដល់​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​ប្រយ័ត្ន​ចំពោះ​កូន​ថា ជន​ប្រុស​ស្រី​ទាំងឡាយ​ដែល​ដើរតួ​នាទី​ជា​ម៉ែឪ​ត្រូវ​ប្រយ័ត្ន​ក្នុង​រឿង​លាភសក្ការៈ​មាសប្រាក់ និង​សម្ភារ​សព្វសារពើ​ចំពោះ​កូន…

កាលបើ​មាតាបិតា​ចេះ​តែ​ផ្ដល់​ប្រគល់​ឲ្យ​នូវ​អ្វី​ៗ​តាមតែ​ចិត្ត​កូន​ចង់​នោះ​ដូច​បង្រៀន​កូន​ឲ្យ​ចេះ​ចាយ​ធំ ឲ្យ​ចេះ​ហ៊ឺហា​ដោយ​គ្រឿងអលង្ការ ដោយ​សំពត់​ខោអាវ និង​ដោយ​សម្ភារ​ផ្សេង​ៗ ដែល​លើស​ហួស​ពី​ការ​ចាំបាច់​ហើ​យ សកម្មភាព​បែប​នេះ​គឺជា​ឱកាស​ដែល​នឹង​ធ្វើ​ឲ្យ​ខូច​កូន​គឺ​ខូច​ព្រោះ​ញៀន​ញ៉ាម​ចង់បាន​មិន​ចេះ​ឆ្អែតឆ្អន់ ។

ដូច​ចាស់​បុរាណ​លោក​តែង​ដាស់តឿន​ដល់​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​ប្រយ័ត្ន​ចំពោះ​កូន​ថា ជន​ប្រុស​ស្រី​ទាំងឡាយ​ដែល​ដើរតួ​នាទី​ជា​ម៉ែឪ​ត្រូវ​ប្រយ័ត្ន​ក្នុង​រឿង​លាភសក្ការៈ​មាសប្រាក់ និង​សម្ភារ​សព្វសារពើ​ចំពោះ​កូន កុំ​ទំយើ​កូន​ឱ្យ​ហួសប្រមាណ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ អាច​នឹង​នាំទុក្ខ​ដល់​ខ្លួន​នៅ​ពេល​ក្រោយ ព្រោះ​មិន​បាន​ដូច​បំណង​វា ។

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​បាន​ពោល​ថា ចំណុច​ដែល​សំខាន់​បំផុត​ក្នុង​ការ​សាង​មនុស្ស គឺ​ត្រូវ​សាង​នូវ​គុណធម៌ ជួយ​អប់រំ ជួយ​បណ្ដុះបណ្ដាល​ឱ្យ​មនុស្ស​ចេះ​អំណត់​អត់ធន់ មាន​សេចក្ដី​ព្យាយាម សេចក្ដី​សន្តោស​ជា​ធំ និង​មាន​មេត្តា ករុណា​នៅ​ក្នុង​ចិត្ត​សន្តាន​កូនចៅ​របស់​ខ្លួន នោះ​នឹង​បានជា​កំពូល​មាតាបិតា​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ